នគរបាល​ខេត្តបាត់ដំបង​បញ្ជូន​នាយទាហាន​ម្នាក់​នៅ​អង្គភាព​បញ្ជាការ​ដ្ឋា​រថក្រោះ​បាញ់បោះ​សេរី​នៅ​ហាង​ខារ៉ាអូខេ​ព្រី​ន​សេស​ទៅ​តុលាការ​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ នគរបាល​ខេត្តបាត់ដំបង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បាន​ចាប់​បញ្ជូន​នាយទាហាន​ម្នាក់​បំរើ​ការងារ​នៅ​ក្នុង​អង្គភាព​បញ្ជាការដ្ឋាន​រថក្រោះ​បាញ់បោះ​សេរី​នៅ​ហាង​ខា​រ៉ា​អូរ​ខេ​ព្រី​ន​សេស​ ទៅ​កាន់​តុលាការ​ដើម្បី​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​នោះ​ហើយ​។​

IMG_8594

​នាយទាហាន​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ​ រ័​ត្ន​ សេរី​បញ្ញា​អាយុ​៣៥​ឆ្នាំ​ ជា​មន្ត្រី​យោធា​ក្នុង​អង្គភាព​បញ្ជាការដ្ឋាន​រថក្រោះ​ បាន​ផឹកស្រា​ស្រវឹង​ក្នុង​ហាង​ខា​រ៉ា​អូរ​ខេ​ហើយ​ប្រើប្រាស់​កាំភ្លើងខ្លី​ម៉ា​កឡុក​ផលិត​នៅ​ប្រទេស​ចិន​ចំនួន​១​ដើម​ បាញ់បោះ​សេរី​ដោយ​ ខឹង​បាញ់​ទូរស័ព្ទ​ដៃ​ទំនើប​១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​តម្លៃ​រាប់រយ​ដូ​ល្លា​ នៅ​ក្នុង​បន្ទប់​ខា​រ៉ា​ងូ​រ​ខេ​ ព្រី​ន​សេស​ស្ថិត​ក្នុងភូមិ​រំចេក​៤​ សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​២២​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ និង​នារី​បំរើ​ការងារ​ក្នុង​ហាង​ខា​រ៉ា​អូរ​ខេ​នោះ​នាំ​គ្នា​រត់​ចេញពី​បន្ទប់​បាតជើង​ស​ព្រៀត​ដើម្បី​រក​ទី​សុវត្ថិភាព ​។​

​ក្រោយ​ពី​បង្កហេតុ​នោះ​ភ្លាម​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍​ ស​ ថេ​ត​ ស្នងការ​នគរបាល​ខេត្ត​ បាន​ចាត់​លោក​ឧត្តមសេនីយ៍ត្រី​ ជេ​ត​ វ​ណ្ណី​ ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​ ដឹកនាំ​កម្លាំង​ចេញ​ទៅ​ចាប់​ឃាត់ខ្លួន​ខ្លួន​នាយទាហាន​រូប​នោះ​បាន​ទាន់​ពេលវេលា​ ហើយ​ប​ញ្ចូ​ន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ដើម្បី​យក​មក​សាកសួរ​និង​បំពេញ​សំណុំរឿង​អនុវត្ត​តាម​ផ្លូវច្បាប់​ ។​

​ជុំវិញ​នៃ​ហេតុការណ៍​ខាងលើ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ខេត្តបាត់ដំបង​ប្រាប់​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​មន្ត្រី​យោធា​ខាងលើ​ដោយ​មាន​គ្នា​៣​នាក់​បាន​នាំ​គ្នា​ចូល​ផឹកស៊ី​និង​ច្រៀង​ខា​រ៉ា​អូរ​ខេ​ ហើយ​ហៅ​ស្រីៗ​បំរើ​ការងារ​នៅ​ទីនោះ​មក​អង្គុយ​លេង​ ផឹកស៊ី​និង​ច្រៀង​កំសាន្ត​លេង​។​លុះ​ការ​ផឹកស៊ី​បាន​ជិត​១​ម៉ោង​ ស្រាប់តែ​មន្ត្រី​យោធា​រូប​នោះ​ស្រែក​ឆោឡោ​ថា​បាត់​ទូរស័ព្ទ​ដៃ​១​គ្រឿងក្នុង​ចំណោម​ទូរស័ព្ទ​២​គ្រឿង​ដែល​គេ​ដាក់​លើ​តុ​ក្នុង​បន្ទប់​ខា​រ៉ា​អូរ​ខេ​ មិនដឹង​ទៅ​ណា​ក្រោយ​ពី​មានការ​ចេញចូល​ពី​សំណាក់​មេកា​និង​នារី​បំរើ​ការងារ​នៅ​ក្នុង​បន្ទប់​ខា​រ៉ា​អូរ​ខេ​ ។

ក្រោយ​ពី​បាត់​ទូរស័ព្ទ​នោះ​ហើយ​សួរនាំ​គ្មាន​អ្នក​ណា​ដឹង​ ក៏​ធ្វើ​ឱ្យ​មន្ត្រី​យោធា​រូប​នោះ​ខឹង​ ហើយ​ក៏​ទាញ​កាំភ្លើងខ្លី​បាញ់​១​គ្រាប់​ឡើង​លើ​ក្នុង​បន្ទប់​ខា​រ៉ា​អូរ​ខេ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។​ហេតុការណ៍​នោះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​រក​ឃើញ​ថា​មន្ត្រី​យោធា​រូប​នោះ​ពិតជា​បាត់​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​នោះ​មែន​។​ជុំវិញ​បញ្ហា​នេះ​ សមត្ថកិច្ច​កំពុង​តែ​បន្ត​ការ​តាមដាន​ស្រាវជ្រាវ​បន្ថែម​ទៀត​ ។

​សូម​បញ្ជាក់​ថា​កាលពី​មួ​យស​ប្ដា​ហ៍​មុន​ជន​នេះ​បាន​មក​ផឹកស៊ី​ និង​ច្រៀង​ខារ៉ាអូខេ​នៅ​ទីនោះ​ម្តង​រួច​មក​ហើយ​។​ប៉ុន្តែ​ដោយសារ​តែ​មានការ​ខ្វះ​លុយ​មួយ​ចំនួន​ទើប​គេ​ធ្វើ​ជា​ភ្លេច​កាំភ្លើងខ្លី​ម៉ា​កឡុក​ចិន​នៅ​បន្ទប់​ខារ៉ាអូខេ​ហើយ​ក៏​ត្រូវ​បាន​ម្ចាស់​ហាង​ខា​រ៉ា​អូរ​ខេ​យក​រក្សា​ទុក​ឱ្យ​។​ លុះ​ល្ងាច​ឡើង​ទើប​គេ​មក​សួរ​រក​កាំភ្លើង​ហើយ​ត្រូវ​បាន​ថៅកែ​ហាង​ប្រគល់​កាំភ្លើង​ឱ្យ​វិញ​និង​ថែម​ទាំង​សង​ប្រាក់​ថ្លៃ​ជំពាក់​នោះ​ទៀត​ផង​។​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​ជន​នេះ​មក​ចូល​ច្រៀង​ម្តងទៀត​ បង្ក​ឱ្យ​កើតហេតុ​ការណ៍​មានការ​ផ្ទុះអាវុធ​បែប​នោះ​តែ​ម្តង​ ៕​

IMG_85981

Untitled-1

IMG_8627

IMG_8635

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print