សាច់​មាន់​និង​ប្រហិត​ខូចគុណភាព​ ជាង​២​រយ​គីឡូក្រាម​រួម​ទាំង​ម្ចាស់​ រទេះ​ម្នាក់​ត្រូវ​មន្ដ្រី​ជំនាញ​កាំ​កុង​ ត្រូល​ស្ទាក់​ចាប់​ពេល​លូច​នាំ​ចូល​ពី​ ប្រទេស​ថៃ​មក​កម្ពុជា

ចែករំលែក៖

​ក្រុង​ប៉ោយ​ប៉ែ​ត៖ ម​ន្ដ្រីជំនាញ​កាំ​កុង​ ត្រូល​សាខារ​ខេត្ដបន្ទាយមានជ័យ​ប្រចាំ​ ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ស្ទាក់​ចាប់​សាច់​មាន់​ និង​ប្រហិត​ខូចគុណភាព​រួម​ទាំង​ម្ចាស់​ រទេះ​ដាក់​បង្កប់់​ក្នុង​រទេះ​នាំ​ចូល​ពី​ផ្សារ​រុង​កឿ​ប្រទេស​ថៃ​មក​កម្ពុជា​តាម​ច្រក​ទ្វារ​ អន្ដជាតិ​បាន​ជាង​២​រយ​គីឡូក្រាម​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។

dsdk

​លោក​ស៊ា​ន​ ស៊ី​ណាត​ ប្រធាន​ស្នាក់​ សាខា​ខេត្ដ​ឱ្យ​ដឹង​ថា​ កម្មករ​ដែល​នាំ​សាច់​ មាន់​នឹង​ប្រហិត​ខូចគុណភាព​ចម្រុះ​នោះ​ឈ្មោះ​លាភ​ ស៊ី​ថា​ ហៅ​ថ្លែន​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​កម្មករ​ មានស្រុក​ កំណើត​នៅ​ភូមិ​ផ្អាវ​ ឃុំ​ដូន​កឹង​ ស្រុក​ កំចាយមា​ ខេត្ដព្រៃវែង​ បច្ចុប្បន្ន​មក​ ស្នាក់​នៅ​ភូមិ​-​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​ ។

​លោក​ថា​ សាច់​មាន់​នឹង​ប្រហិត​ខូច​ គុណភាព​ដែល​មន្ដ្រី​លោក​ស្ទាក់​ចាប់​បាន​ ពី​កម្មករ​មាន​ទម្ងន់​២៧០​គីឡូក្រាម​ សាច់​មាន់​ខូចគុណភាព​ចំនួន​១៤​ថង់​ មាន​ទម្ងន់​១៤០​គីឡូក្រាម​,​ប្រហិត​ចម្រុះ​ដែល​គ្មាន​ស្លាក​យីហោ​ទម្ងន់​១៣០​គីឡូ​ ក្រាម​នៅ​ចំណុច​ក្រោម​ប្រាសាទ​កំពូល​៣​ ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត​ពេល​ដែល​កម្មករ​ខាងលើ​បាន​នាំ​ចូល​ពី​ប្ររទេស​ថៃ​មក​លក់​ចែកចាយ​តាម​ទីផ្សារ​នៅ​ក្នុង​ក្រុង​ ប៉ោយ​ប៉ែ​ត​ក៏​ដូច​ជា​ខេត្ដបន្ទាយមានជ័យ​ ។​

​លោក​បញ្ជាក់​ថា​ចំពោះ​សាច់​មាន់​នឹង​ ប្រហិត​ខូចគុណភាព​ទាំង​អស់នេះ​គី​វា​មាន​ ភាព​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់​ដូច​ជា​ឈី​ ក្រពះ​ រលាក​ពោះវៀន​ រួម​ទាំង​ជំងឺ​ ផ្សេងៗ​ទៀត​ព្រោះ​សាច់​មាន់​នឹង​ប្រហិត​ខូចគុណភាព​នាំ​ចូល​មកនេះ​គី​ខ្វះ​ភាព​ អនាម័យរ​ពេល​ដែល​ពលរដ្ឋ​យើង​យក​ទៅ​ ចម្អិន​បរិភោគ​នាំ​ឱ្យ​ប៉ះពាល់​សុខភាព​ ។​

​ដូច្នេះ​សូម​ពលរដ្ឋ​ទាំងអស់​គូរ​តែ​ឈប់​ ទិញ​បរិភោគ​និង​គួរតែ​ឈប់​នាំ​គ្នា​នាំ​យក​ចួ​ល​មក​លក់​ចែកចាយ​ឧ្យ​ពលរដ្ឋ​យើង​ ទៀត​ ។​

​ចំពោះ​ម្ចាស់​រទេះ​ដែល​ដឹក​សាច់​មាន់​និង​ប្រហិត​ខូចគុណភាព​នេះ​ក្រោយ​ពី​ការ​សាកសួរ​ធ្វើក​ណ​ត់​ហេតុ​យើង​បានឱ្យ​ធ្វើ​សន្យា​បញ្ឈប់​នាំ​ចូល​ហើយ​ក៏​ជា​លើក​ទី​១​ដែរ​បើសិនជា​មាន​លើក​ក្រោយ​ទៀត​ លោក​នឹង​មិន​យោគយល់​ចំពោះ​កម្មក​ខាង​ លើ​នេះ​គី​ធ្វើ​ទៅ​តាម​ច្បាប់​ ។​ ចំណែក​ សាច់​មាន់​នឹង​ប្រហិត​ខូចគុណភាព​ក្រោយ​ ពី​ការ​ដកហូត​និង​យក​ទៅ​ដុត​កម្ទេច​ចោល​ នៅ​រសៀល​ថ្ងៃ​ដដែល​ ៕​

dsdk (2)dsdk (1)dsdk (3)dsdk (5)dsdk (4)

...

ដោយ៖ វ​ណ្ណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print