អាជ្ញាធរ​ខេត្ដ​ប្ដេជ្ញា​ថា​នៅ​មុន​ឆ្នាំ​២០២៥​ប្រជាពលរដ្ឋ​នៅ​ខេត្ដ​ប៉ៃលិន​មាន​បង្គន់​អនាម័យ​និង​ទឹក​ស្អាត​ប្រើ​ប្រាស់​គ្រប់ៗ​គ្នា

ចែករំលែក៖

​ខេត្ដ​ប៉ៃលិន​៖​ លោក​ ម៉ី​ មគ្គ​ អភិ​ បាល​រង​ខេត្ដ​ប៉ៃលិន​បាន​ប្ដេជ្ញា​ថា​ អាជ្ញា​ ធរ​ខេត្ដ​និង​អង្គភាព​ពាក់ព័ន្ធ​រួម​ទាំង​ប្រជាពលរដ្ឋ​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​នៅ​មុន​ឆ្នាំ​ ២០២៥​ប្រជាពលរដ្ឋ​ខេត្ដ​ប៉ៃលិន​មាន​ បង្គន់​អនាម័យ​និង​ទឹក​ស្អាត​ប្រើប្រាស់​ គ្រប់ៗ​គ្នា​ ។​

saee (1)

​ការ​លើក​ឡើង​ខាងលើ​នេះ​បាន​ធ្វើ​ ឡើង​កាលពី​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ នៅ​ក្នុង​ទិវា​លើកកម្ពស់​អនាម័យ​ ជនបទ​១៣​ វិច្ឆិកា​ លើក​ទី​១៦​ ឆ្នាំ​២០១៥​ ក្រោម​ប្រធានបទ​ “​អនាម័យ​ល្អ​គឺជា​ការ​ ទទួលខុសត្រូវ​របស់​យើង​ទាំងអស់​គ្នា​”​ ។​

​លោក​ម៉ី​ មគ្គ​ បាន​លើក​ឡើង​ទៀត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​តែងតែបាន​ទទួលស្គាល់​អំពី​ភាព​ចាំបាច់​នៃ​ការ​លើកកម្ពស់​ អនាម័យ​ជនបទ​ដោយ​ក្នុង​គោ​លន​យោ​ បាយ​ជាតិ​ស្ដី​ពី​ការ​ផ្គត់​ផ្គត់​ទឹក​ស្អាត​និង​ អនាម័យ​បាន​កំណត់​នូវ​ចក្ខុវិស័យ​ច្បាស់លាស់​ថា​ ក្នុង​ឆ្នាំ​២០២៥​ប្រជាពលរដ្ឋ​ គ្រប់​រូប​នៅ​សហគមន៍​ជនបទ​ត្រូវ​មាន​ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​និង​អនាម័យ​គ្រប់​ គ្រាន់​ព្រមទាំង​រស់នៅ​ក្នុង​បរិស្ថាន​ដែល​មាន​អនាម័យ​ប្រកបដោយ​និរន្ដរភាព​ ។​

​ដូច្នេះ​ការ​រៀបចំ​ប្រារឰ​ទិវា​លើក​ កម្ពស់​អនាម័យ​ជនបទ​១៣​វិច្ឆិកា​នេះ​គឺ​ ក្នុង​គោលបំណង​បន្ដ​ជំរុញ​និង​យកចិត្ដទុកដាក់​កាន់តែ​ខ្ពស់​ថែម​ទៀត​ក្នុង​ការ​បំផុស​ការ​យល់​ដឹង​ការ​ផ្សព្វផ្សាយ​ជូន​ដល់​បង​ ប្អូន​ប្រជាពលរដ្ឋ​រួម​គ្នា​លើកកម្ពស់​ អនាម័យ​ជនបទ​ដែល​ជា​មូលដ្ឋាន​សំខាន់​មួយ​នៃ​ការ​លើកតម្កើង​សុខុមាលភាព​សង្គម​ និង​សេដ្ឋកិច្ចជាតិ​របស់​យើង​ ។​

​លោកស្រី​ សោ​ មុន្នី​រ័​ត្ន​ ប្រធាន​មន្ទីរ​ អភិវឌ្ឍន៍ជនបទ​ខេត្ដ​ប៉ៃលិន​បាន​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​ភាគច្រើន​ងាក​មក​ ប្រតិបត្ដិ​លើ​ការ​រស់នៅ​ស្អាត​ ហូប​ស្អាត​ ផឹក​ស្អាត​ ដោយ​អនុវត្ដ​នូវ​អនាម័យ​៣​ ប្រការ​ ទី​១-​សាងសង់​និង​ប្រើប្រាស់​បង្គន់​ អនាម័យ​,​ ទី​២-​លាង​សម្អាត​ដៃ​ជាមួយ​ សាប៊ូ​នៅ​ពេល​ចាំបាច់​ និង​ទី​៣-​បរិភោគ​ ទឹក​ស្អាត​ និង​ទុក​ឱ្យ​មាន​សុវត្ថិភាព​ ។​

​លោកស្រី​បាន​បន្ដ​ថា​ អត្រា​គ្រប​ ដណ្ដប់​អនាម័យ​នៅ​ក្នុង​ខេត្ដ​ប៉ៃលិន​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ដោយ​ ក្នុង​នោះ​ផ្នែក​ទឹក​ស្អាត​បាន​ចំនួន​៤៩​ភាគរយ​ អនាម័យ​បាន​៤៥​ភាគរយ​ និង​មាន​ ភូមិ​ចំនួន​៦​ក្នុង​ឃុំ​អូរ​អណ្ដូង​ ស្រុក​សាលា​ ក្រៅ​ប្រជាពលរដ្ឋ​បាន​ឈប់​បន្ទោបង់​ ពាស​វាល​ពាស​កាល​ងាក​មក​ប្រើប្រាស់​បង្គន់​អនាម័យ​បាន​១០០​ភាគរយ​តែ​ម្ដង​ ៕​

saee (2)

saee

...

ដោយ៖ ស​ សា​រ៉េ​ត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print