បុរស​ម្នាក់​គ្រោង​សុំ​ការ​បំភ្លឺ​ពី​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​ពី​ករណី​ប្រពន្ធ​ស្លាប់​ក្រោយ​ពី​សម្រាលកូន​បាន​៤​ម៉ោង

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖​ បុរស​ជា​ប្តី​របស់​ស្ត្រី​ដែល​ស្លាប់​ក្រោយ​ពី​សម្រាលកូន​ គ្រោង​សុំ​ការ​បំភ្លឺ​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់​ង​ឆ្នាំង​ ដើម្បី​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ ថា​ តើ​ប្រពន្ធ​របស់​គាត់​ដែល​សម្រាលកូន​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ស្លាប់​ដោយសារ​អ្វី​?​ ឬក៍​ដោយសារ​មិន​យកចិត្តទុកដាក់​ពី​គ្រូពេទ្យ​ ព្រោះ​ប្រពន្ធ​របស់​គាត់​ និង​ ទារក​មាន​សុខភាព​ល្អ​ ជា​ធម្មតា​ ។​

12295705_912023635555711_1670791546_o

​ក្រុម​គ្រួសារ​បានអោយ​ដឹង​ថា​ ស្ត្រី​ដែល​ស្លាប់​នេះ​មានឈ្មោះ​ ផា​ន់​សា​អ៊ី​ម​អាយុ​៣៥​ឆ្នាំ​ប្តី​ឈ្មោះ​តាត់​វ៉ុ​ន​បច្ចុប្បន្ន​មានកូន​៤​នាក់​ក្នុង​បន្ទុក​រស់នៅ​ភូមិ​កំ​ព្រ​ង​ឃុំ​ផ្សារ​ស្រុក​បរិបូ​ណ៍​ ខេត្តកំពង់ឆ្នាំង​ ។​

​បុរស​ជា​ប្តី​បាន​រៀបរាប់​ពី​ដំណើររឿង​អោយ​ដឹង​ថា​ មុន​ពេល​សម្រាល​គាត់​បាន​ឲ្យ​គ្រូពេទ្យ​ឯកជន​ពិនិត្យ​អេកូ​ហើយ​គេ​បាន​ប្រាប់​ថា​កូន​របស់​គាត់​មាន​ក្បាល​ធំ​ពិបាក​កើត​ដោយ​ឲ្យ​ទៅ​សម្រាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រោះ​ទីនោះ​មាន​ឧបករណ៍​គ្រប់គ្រាន់​។​

​បុរស​រូប​នេះ​បាន​ប្រាប់​ទៀត​ថា​ នៅ​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ គាត់​ក៏​បាន​នាំ​ប្រពន្ធ​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នៅ​វេលា​ម៉ោង​ជិត​១​ ប្រពន្ធ​របស់​គាត់​សម្រាល​បានកូន​ស្រី​មួយ​ ក្រោយ​ពេល​សម្រាល​ទារិការ​មាន​សុខភាព​ល្អ​ ។​ប៉ុន្តែ​ប្រពន្ធ​របស់​គាត់​មាន​សភាព​ខ្វះ​ឈាម​ពេល​នោះ​ក៍​គ្រូពេទ្យ​បាន​ដាក់​សេរ៉ូម​ឲ្យ​២​កំប្លោក​ព្រមទាំង​ចាក់​ថ្នាំ​ឲ្យ​ទៀត​។​ក្រោយ​ពី​ចាក់​ថ្នាំ​រួច​ប្រពន្ធ​របស់​គាត់​ក៏​មាន​សភាព​ថប់​និង​ហត់​ខ្លាំង​ភ្លាមៗ​នោះ​គ្រូពេទ្យ​ក៏​មក​ចាក់​ថ្នាំ​បន្ថែម​ទៀត​លុះ​មួយសន្ទុះ​ក្រោយមក​ប្រពន្ធ​របស់​គាត់​ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​ ប​ន្យ​ល់​ទុក​នូវ​ទា​វិកា​មួយ​ដ៍​តូច​ច្រឡឹង​ ។​

​ទាក់ទង​និង​រឿង​នេះ​ ប្រធាន​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ករណី​នេះ​ខាង​ក្រុម​គ្រូពេទ្យ​បាន​ព្យាយាម​ជួយ​អស់​លទ្ធភាព​ហើយ​ ប៉ុន្តែ​ដោយសារ​នៅ​មុន​ពេល​សំរាលកូន​ស្ត្រី​រង​គ្រោះ​មាន​ជម្ងឺ​ផ្តាសាយ​រយៈពេល​យូ​ ធ្វើ​អោយ​ប៉ះពាល់​សួត​ ពេល​សំរាលកូន​ហើយ​ ស្ត្រី​មាន​អាកា​រៈ​មិន​ស្រួល​ខ្លាំង​ពេល​នោះ​ក្រុម​គ្រូពេទ្យ​បាន​សុំ​យក​អ្នកជម្ងឺ​មក​ប​ញ្ជូ​ល​ខ្យល់​អុកស៊ីហ្សែន​ដើម្បី​សង្គ្រោះ​ភ្លាមៗ​ដែរ​តែ​ប្តី​គាត់​មិន​អោយមក​រហូត​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ខ្លាំង​ឡើង​ទើប​អោយមក​ និង​ពេល​យក​ស្ត្រី​នោះ​ម​កក​ដាក់​អុកស៊ីហ្សែន​បាន​បន្តិច​ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​តែ​ម្តង​។​ ដែល​ករណី​បែ​នេះ​កម្រ​កើត​មាន​ណាស់​ សម្រាប់​ស្ត្រី​សម្រាល​ទូទៅ​ ដែល​បណ្តាល​មក​ពី​ដុំ​ឈាមកក​ ក្រោយ​ពេល​សំរាលកូន​អាច​កកស្ទះ​ក្នុង​សរសៃឈាម​ណាមួយ​ ។​

​ប៉ុន្តែ​ទោះជា​យ៉ាង​បុរស​ដែល​ប្តី​ស្ត្រី​រង​គ្រោះ​គ្រោង​សុំ​ការ​បំភ្លឺ​បាន​ច្បាស់លាស់​ មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដោយ​រូប​គាត់​មិន​អស់ចិត្ត​នឹង​ការ​ស្លាប់​របស់​ប្រពន្ធ​គាត់​ក្រោយ​ពេល​សម្រាល​បានកូន​ស្រី​តែ​ជាង​៤​ម៉ោង​ប៉ុណ្ណោះ​បាន​ធ្វើ​អោយ​ប្រពន្ធ​របស់​គាត់​ស្លាប់​ ។​ ហើយ​ជាមួយ​នេះ​មហាជន​ទូទៅ​កំពុង​តែ​ចាំ​មើល​កថា​ តើ​មន្ទីរ​សុខាភិបាល​ធ្វើ​នឹង​ប្រាប់​ទៅ​ក្រុម​គ្រួសារ​រង​គ្រោះ​របៀប​ណា​ ? ៕

crsd12290685_912023662222375_919271152_o

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print