ភ្នំពេញ៖ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ឌីមីទ្រី មេដវេដេវ នាយក រដ្ឋមន្ត្រីរុស្ស៊ី បានជួបពិភាក្សាគ្នាដូចការគ្រោងទុក ស្ថិតនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
ជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងរុស្ស៊ី ត្រូវបានគេរំពឹងថា នឹងនាំមកនូវប្រយោជន៍ជាច្រើន សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ តាមការគ្រោងទុកនៅក្រោយជំនួបពិភាក្សា សម្តេចតេជោ ហ៊ុន សែន និងលោក ឌីមីទ្រី មេដវេដេវ នឹងធ្វើជាអធិបតីរួមគ្នាក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនដូចជា៖
ទី១៖កិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរព័ត៌មានសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម រវាងអង្គភាពស៊ីបការណ៍ហិរញ្ញ វត្ថុកម្ពុជា និងអង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុរុស្ស៊ី។
ទី២៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងបំពេញបន្ថែម រវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងទីភ្នាក់ងារសារព័ត៌មាន SPUTNIK,
ទី៣៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មាន SPUTNIK,
ទី៤៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហការ និងសហប្រតិបត្តិការ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សរួបរួមរុស្ស៊ី,
ទី៥៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុប្រឹក្សាអភិវឌ្ឍកម្ពុជា និងក្រសួងអភិវឌ្ឍសេដ្ឋកិច្ចសហព័ន្ធរុស្ស៊ី ស្តីពីការសម្រួលវិនិយោគទុក
ទី៦៖ លក្ខខណ្ឌប្រតិបត្តិ របស់ក្រុមការងារជាន់ខ្ពស់ កម្ពុជា-រុស្ស៊ី ស្តីពីគម្រោងវិនិយោគអាទិភាពរួម ៕