ផឹកស្រាស្រវឹងចុះងូតទឹកទន្លេបាសាក់លង់ស្លាប់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ផឹកស្រាស្រវឹងជោកជាំហើយបានចុះទៅងូតទឹកទន្លេបាសាក់តែម្នាក់ឯង បណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងអណោចអធ័ម ។ សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារតាមរកប្រទះឃើញអណ្តែតទឹកទន្លេបាសាក់នៅខាងក្រោយវត្តទួលសង្កែ ស្ថិតក្នុងភូមិព្រែកថ្មី ជុំជ្រោយតាកែវ ស្រុកកោះធំ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

20151123183630

ប្រភពពីមន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សៀក លីធូ ភេទប្រុស អាយុ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកសិករ មានទីលំនៅក្នុងភូមិព្រែកតាហង្ស ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។ ជនរងគ្រោះរូបនេះជាមនុស្សញៀនស្រា ផឹកស្រវឹងរាល់ថ្ងៃ ។ លុះមកថ្ងៃកើតហេតុជនរងគ្រោះបានផឹកស្រាស្រវឹងជោកជាំ ហើយបានដើរទោងូតទឹកទន្លេបាសាក់ក្រោយផ្ទះរបស់ខ្លួនតែម្នាក់ឯង ពេលកំពុងងូតទឹកនោះជនរងគ្រោះបានលង់ទឹកស្លាប់ហើយសាកសពបានអណ្តែតតាមខ្សែទឹកទៅទើនៅខាងក្រោយវត្តទួលសង្កែបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ។

សមត្ថកិច្ចនគរបាលជំនាញស្រុកកោះធំ បានសហការជាមួយអជ្ញាធរមូលដ្ឋាន និង ក្រុមគ្រួសារសពបានធ្វើការពិនិត្យលើសាកសពជនរងគ្រោះឃើញថា ជនរងគ្រោះពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ គឺពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែន ។ បន្ទាប់ពីធ្វើការពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះជូនទៅក្រុមគ្រួសារសព ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

20151123183630 (1)

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print