ភ្នំពេញ: ដើម្បីអបអរដល់ការបំបែកឯតទគ្គកម្មរបស់ប្រទេសកម្ពុជា ក្នុងការដណ្តើមបានមេដាយ ពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីឆ្នាំ២០១៨ ក្នុងប្រទេសឥណ្ឌូនេស៊ី ណាហ្គាវើលដ៍បានរៀបចំពិធីប្រគល់រង្វាន់ពិសេសមួយ នាល្ងាចថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ២០១៨ ដើម្បីផ្តល់រង្វាន់ដល់អត្តពលិកកម្ពុជាដែលបានយកមេដាយមកជូនជាតិ។ ពិធីនេះ បានប្រព្រឹត្តទៅនៅសាលមហោស្រព NABA នៅណាហ្គាទី ២ ដែលអញ្ជើញចូលរួមពីលោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាននៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មន្ត្រី NOCC អត្តពលិក និងគណៈគ្រប់គ្រងរបស់ណាហ្គាវើលដ៍ក្រោមបរិយាកាសដ៏រីករាយបំផុត ។
កីឡាការិនីវិញ្ញាសាជឺជីតស៊ូមេដាយមាសវ័យ ១៦ ឆ្នាំក្នុងប្រភេទទម្ងន់ក្រោម ៤៩ គីឡូក្រាម កញ្ញា ខាន់ ចេសា និងកីឡាករមេដាយមាសវិញ្ញាសាម៉ូតូទឹក Ski Modified លោក សាលី អ៊ូមើត ទទួលបាន ១០.០០០ (មួយម៉ឺន)ដុល្លារអាមេរិកក្នុងម្នាក់ៗពីណាហ្គាវើលដ៍ព្រមទាំងបានផ្តល់៣.០០០(បីពាន់)ដុល្លារអាមេរិកបន្ថែមដល់អ៊ូមើតផងដែរសម្រាប់មេដាយសំរឹទ្ធក្នុងវិញ្ញាសាម៉ូតូទឹក Runabout 1100 Stock ដែលគាត់បានឈ្នះ។ ណាហ្គាវើលដ៍ ក៏បានផ្តល់ទឹកប្រាក់បន្ថែមចំនួន ១.៥០០ (មួយពាន់ប្រាំរយ)ដុល្លារអាមេរិកដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ផងដែរសម្រាប់មេដាយទាំង ៣ គ្រឿងដែលអត្តពលិករបស់យើងបានឈ្នះ។
នៅក្នុងសុន្ទរកថា ក្នុងពិធីប្រគល់រង្វាន់នេះ នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានទទួលស្វាគមអត្តពលិកជ័យលាភីរបស់យើង ពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីឆ្នាំ២០១៨។ មេដាយមាស ២ គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង គឺជាលទ្ធផលល្អបំផុតដែលកម្ពុជា មិនធ្លាប់ធ្វើបានក្នុងព្រឹត្តិការណ៍ទ្វីបអាស៊ី ហើយណាហ្គាវើលដ៍មានមោទនភាពយ៉ាងខ្លាំងផងដែរ ចំពោះស្នាដៃដ៏ត្រចះត្រចង់របស់អត្តពលិកកម្ពុជា ក្នុងការជួយធ្វើឲ្យលេខរៀងកីឡារបស់កម្ពុជា មានចំណាត់ថ្នាក់ល្អជាងមុនក្នុងចំណោមប្រទេស ៤៥ ដែលបានចូលរួមប្រកួត”។
លោកបន្តថា “ស្នាដៃនេះ សរបញ្ជាក់ឲ្យឃើញថា ការខិតខំប្រឹងប្រែងរបស់ NOCC ដោយមានការឧបត្ថម្ភគាំទ្រពីណាហ្គាវើលដ៍ ក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ពិតជាមានផ្លែផ្កាល្អ។ ណាហ្គាវើលដ៍ ពិតជាមានកិត្តិយសយ៉ាងខ្លាំង ដែលបានក្លាយជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងនេះជាមួយគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា ហើយយើងសង្ឃឹមយ៉ាងមុតមាំថា វិស័យកីឡានៅកម្ពុជា នឹងកាន់តែរះត្រចះត្រចង់នៅលើឆាកអន្តរជាតិ។
ណាហ្គាវើលដ៍ ចូលរួមអភិវឌ្ឍវិស័យកីឡា៖
ណាហ្គាវើលដ៍ គឺជាក្រុមហ៊ុនឯកជនទីមួយនៅក្នុងប្រទេសកម្ពុជាដែលបានចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយ NOCC ក្នុងការឧបត្ថម្ភគាំទ្រក្រុមកីឡាកម្ពុជាក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១១ ក្នុងប្រទេសឥណ្ឌូនេស៊ី និងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០១២ ក្នុងទីក្រុងឡុងដ៍។ បន្ទាប់មក ណាហ្គាវើលដ៍ បានចុះកិច្ចព្រមព្រៀងរយៈពេល ៤ ឆ្នាំសហការជាមួយ NOCC ក្នុងយុទ្ធនាការនៃដំណើរឆ្ពោះទៅរកមេដាយមាស ដែលបានធ្វើឲ្យវិស័យកីឡានៅកម្ពុជា ទទួលបានជោគជ័យយ៉ាងខ្លាំង នៅក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ រួមមានព្រឹត្តិការណ៍កីឡាអូឡាំពិក ព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីនិងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម ។
លើសពីនេះ ណាហ្គាវើលដ៍ ក៏បានឧបត្ថម្ភគាំទ្រដល់កីឡាប្រដាល់សេរីខ្មែរ តេន្នីស បាល់ទាត់ ក្បាច់គុនចម្រុះ និងកីឡាផ្សេងទៀតជាច្រើន ព្រមទាំងបានជួយលើកកម្ពស់កិត្តិនាមរបស់កម្ពុជានៅលើឆាកជាតិ តំបន់ និងអន្តរជាតិផងដែរតាមរយៈការប្រកួតកីឡា ។
គួររំឭកផងដែរថា ចាប់តាំងពីឆ្នាំ២០១៦ ណាហ្គាវើលដ៍បានរៀបចំពិធីប្រគល់ពានរង្វាន់កីឡាកម្ពុជានៅក្នុងសណ្ឋាគាររបស់ខ្លួនដែលផ្តល់រង្វាន់ដល់អត្តពលិក គ្រូបង្វឹក និងអ្នកសារព័ត៌មានដែលមានស្នាដៃឆ្នើមក្នុងវិស័យកីឡាផងដែរ ។
អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង ១.៦៥៨បន្ទាប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប២៧កន្លែង មណ្ឌលស្ប៉ាប្រណីតពីរ សាលមហោស្រព NABA ដែលមាន ២.០០០កៅអីនៅណាហ្គាទី២ ផ្សារទំនើបរួចពន្ធប្រតិបត្តិការ ដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជា ដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្មសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខាទំនើបៗ ។ សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទង៖
Ms. Melanie Loong
Senior Marketing Communications Manager
Tel: (+855) 10 737 684
Email: [email protected]
កញ្ញា ភោគ សូលីនដា
Brand Executive, Marketing Communications
Tel: (+855) 15 61 88 86
Email: [email protected]