មនុស្ស​២​នាក់​រង​របួសធ្ងន់​និង​ម្នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះ​មីន​

ចែករំលែក៖

​ខេត្ដបាត់ដំបង​៖​ កាលពី​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៩​និង​ ៤៤​នាទី​ មាន​ករណី​ផ្ទុះ​មីនតោន​មួយ​ ករណី​នៅ​ចំណុច​ទួល​ធ្នង់​ខាងត្បូង​ភូមិ​ សៀម​ចម្ងាយ​៥​គីឡូ​ម៉ែ​ត​ពី​ឃុំ​អំពិល​ប្រាំ​ ដើម​ ស្រុក​ប​វេ​ល​ ខេត្ដបាត់ដំបង​បណ្ដាល​ ឱ្យ​មាន​មនុស្ស​២​នាក់​របួសធ្ងន់​ និង​ម្នាក់​ ស្លាប់​ បន្ទាប់​ពី​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ។​

សមត្ថកិច្ច​ស្រុក​ប​វេ​ល​បានឱ្យ​ដឹង​ថា​ ម្ចាស់​ម៉ាស៊ីន​ច្រូតស្រូវ​ឈ្មោះ​ ដួង​ -​ទឹម​ដា​រ៉ា​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ រស់​ នៅ​ភូមិ​ស្វាយ​ជ្រំ​ ស្រុក​ថ្មគោល​ ខេត្ដ​ បាត់ដំបង​ ។​ ករណី​ផ្ទុះ​ម៉ី​ន​នេះ​បណ្ដាល​ មនុស្ស​ស្លាប់​និង​របួស​ចំនួន​៣​នាក់​ ទី​១-​ឈ្មោះ​ វ៉ៃ​ សា​រួម​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​តា​សុក​ ឃុំ​បន្សាយ​ត្រែង​ ស្រុក​ថ្មគោល​ (​របួសធ្ងន់​)​ ២-​ឈ្មោះ​ ដួល​ នួន​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ ភូមិ​ទួល​តា​សុក​ ឃុំ​បន្សាយ​ត្រែង​ ស្រុក​ថ្ម​ គោល​(​រង​របួសធ្ងន់​)​ និង​ទី​៣-​ឈ្មោះ​ ឃឹម​ សីហា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជា​ ម្ចាស់​ស្រែ​ រស់នៅ​ភូមិ​ទំនប់​ទឹក​ ឃុំ​ ប​វេ​ល​ ស្រុក​ប​វេ​ល​ ខេត្ដបាត់ដំបង​ (​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​)​ ។​ ករណី​ផ្ទុះ​មីន​នេះ​នៅ​ពេល​ដែល​ជន​រង​ គ្រោះ​បើក​ម៉ាស៊ីន​ច្រូតស្រូវ​ទៅ​ច្រូតស្រូវ​ក៏​ជាន់​មីន​ផ្ទុះ​តែ​ម្ដង​ ៕​

IMG-20151124-WA0021IMG-20151124-WA0020IMG-20151124-WA0019IMG-20151124-WA0023

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print