ទៀតៗហើយ! ឃាតកម្មវាយសម្លាប់ប្រពន្ធជិះម៉ូតូរត់គេចសមត្តកិច្ចក្របួចដាក់ខ្នោះជាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថ និងនគរបាលស្រុកភ្នំក្រវាញចាប់ដាក់ខ្នោះដៃ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ នៅគ្រាដែលកំពុងព្យាយាមជិះម៉ូតូរត់គេចខ្លួន បន្ទាប់ពីបុរសរូបនេះវាយប្រពន្ធស្លាប់ដ៍រន្ធត់។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃសុក្រ ១២រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចក្បែក្រុមហ៊ុន(អឹមឌីអេស) ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចំរុះចុះប្រតិបត្តិការបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឈន ឆេង ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បុរសសង្ស័យរូបនេះបានដាល់ប្រពន្ធចំថ្ពាល់ខាងស្ដាំចំនួន ២ដៃបណ្ដាលឲ្យដួលស្លាប់ភ្លាមៗ នៅគ្រាដែលជនរងគ្រោះ(ប្រពន្ធ)មានជំងឺលើសឈានផងនោះ។

ប្រភពព័ត៌មានខាងលើបន្តថា ជនសង្ស័យដៃដល់ជាប្ដីក្រោយធ្វើសកម្មភាព និងដឹងថាប្រពន្ធរបស់ខ្លួនបានដាច់ខ្យល់ស្លាប់ហើយនោះ មិនទទួលខុសត្រូវនោះឡើយបានទាញម៉ូតូជិះរត់គេចទុកកូនៗរញុង់នៅអង្គុយមើលសព្វម្ដាយយ៉ាងសង្វេក ប៉ុន្តែបាបកម្មឈាមស្រែកស្បែកហៅត្រូវសមត្តកិច្ចក្របួចដាក់ខ្នោះដៃ ការដែលជនសង្ស័យផ្ទុះហឹង្សាសហព័ន្ធមានស្ថានទម្ងន់ទោសនេះ កើតនៅពេលជនរងគ្រោះ(ពន្ធ)សុំទៅធ្វើការងារឲ្យគេដើម្បីរកកំរ៉ៃ ព្រោះលោកប្ដីដៃដល់ក្លាយជាឃាតករូបនេះ គាត់មិនសូវចាប់អារម្យរឿងរកលុយចិញ្ចឹមកូនប្រពន្ធនោះទេ គាត់ផឹកសុីស្រវឹងអ៊ួទីនួស្ទើររាល់ថ្ងៃហើយបង្កហឹង្សាក្នុងគ្រាសារឥតស្រាកស្រាននោះទេ។

ប្រភពដដែលបន្តទៀតថា សាកសពបានតំកល់នៅក្នុងខ្ទមដ៍កម្សត់យ៉ាងអាណោចអាធ័មរបស់គាត់ រងចាំសមត្តកិច្ចជំនាញចំរុះចុះធ្វើកោសល្យវិច័យនាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ នេះ ចំណែកបុរសជាប្ដីសង្ស័យដៃដល់បាននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print