ទំនាស់ ណាក់ ស្រីណា និងអ៊ិន សុភិន បញ្ចប់ក្រៅរបងតុលាការ

ចែករំលែក៖

ភ្នំពេញ៖ទីបំផុត ជម្លោះពាក្យសម្តីរវាងតារាសម្តែង ណាក់ ស្រីណា និង លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សបានបញ្ចប់ដោយសន្តិវិធីក្រោយភាគីទាំងពីចេញមុខសម្របសម្រួលគ្នា ។ ណាក់ ស្រីណា ក៏បាន​ធ្វើការសុំទោស​ជាមួយ​ម្ចាស់​ផលិត​កម្ម ហើយម្ចាស់ផលិតកម្មក៏បានទូទាត់ ប្រាក់ឲ្យនាងវិញផងដែរ។

គួររំលឹកដែរថាបានបង្ហាសាររិះគន់របស់ ណាក់ ស្រីណាទៅលើផលិតកម្មមហាហង្សក្រោយ​មា​ន​វិវាទ​ជាមួយ​គ្នា​រឿង​ជំពាក់​លុយ​ថត​ភាពយន្ត​កាល​ពីពេល​ថ្មីៗ។

ទោះសាមី​ខ្លួន​មិន​បកស្រាយ​វែង​ឆ្ងាយ​ក៏​ប៉ុន្តែ​ទស្សនិក​ជន​មើល​ឃើញថា ការបញ្ចប់​ជម្លោះ​លើរឿង​នេះ ព្រោះ​តែ​កញ្ញា​មិនចង់​ឱ្យវែង​ឆ្ងាយ​តទៅ​ទៀត ក្រោយ​មាន​ដំណឹង​ផលិត​កម្ម គ្រោង​ប្ដឹង​ពីបទ​បរិហារ​ទៅ​កាន់​តុលាការ។តារាសម្ដែង​រូបនេះ​បាន​បញ្ជាក់​ថា៖នាង​ខ្ញុំ​សុំទោស​ចំពោះ​ពាក្យ​ពេចន៍​មិន​សមរម្យ​នាពេល​កន្លង​មក​ទៅលើ​លោក​អគ្គនាយក និងម្ចាស់​ផលិត​កម្ម មហាហង្ស​រាល់​ពាក្យ​​ពេចន៍មិន​ល្អទាំង​កន្លង​មក។ វាជា​ការយល់​ច្រឡំ ហើយ​ក៏គ្មាន​រឿងអ្វី​តទៅ​ទៀត​ដែរ យើង​បាន​បញ្ចប់​វាត្រឹម​នេះ​ហើយ។តារាសម្ដែង​កញ្ញា ណាក់ ស្រីណា បន្ត​ថា​ភាគីទាំង​ពីរ បាន​យល់ព្រម​ដោះ​ស្រាយ​គ្នា​ដោយ​សន្តិវិធី ក្នុងនោះ​ខាង​ផលិត​កម្ម​មហាហង្ស បាន​សម្រេច​ទូទាត់​ប្រាក់ទៅ​ឲ្យ ណាក់ ស្រីណា ខណៈ​ពេល​ដែល​តារា​សម្តែង​រូប​នេះ បានធ្វើ​ការសុំទោស​ជាសាធារណៈ ជាមួយ​នឹង​ការប្រើ​ប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ​ដល់​ផលិត​កម្ម។​

ម្ចាស់ផលិត​កម្ម​មហាហង្ស លោក អ៊ិន សុភិន បាន​អះអាង​ថា បន្ទាប់​ពីខាង​ក្រុមហ៊ុន​លោក​គ្រោង​នឹងរៀប​ចំ​ពាក្យ​បណ្តឹង ដើម្បីប្តឹង​ចំពោះ​ការបង្ហោះ​ខ្លឹមសារ​មិនសមរម្យ​មកលើ​ក្រុមហ៊ុន ពីសំណាក់​នាង ណាក់ ស្រីណា នោះ ខាង​សមាគម​សិល្បៈករ​ខ្មែរ ក៏បាន​ចេញ​មកធ្វើការ​សម្រប​សម្រួល។លោក​បញ្ជាក់ថា ក្រោយ​មាន​ការសម្របសម្រួល​នេះ​មក​តារា​សម្តែង នាង ណាក់ ស្រីណា ក៏បាន​យល់ព្រម​ធ្វើការ​សុំទោស​មក​ក្រុមហ៊ុន​វិញ ទើបធ្វើ​ឲ្យខាង​លោក​ក៏បាន​យល់​ព្រមទូទាត់​ប្រាក់ឲ្យ​នាង​ចប់សព្វ​គ្រប់ កុំឲ្យ​មាន​រឿងវែង​ឆ្ងាយ។​ការបញ្ចប់​រឿង​របស់​កញ្ញា ណាក់ ស្រីណា និង​ផលិត​កម្ម​មហាហង្ស ដែល​មាន​លោក អូន ឧសហ្សា ជាតំណាង​បាន​ចូលខ្លួន​មកសម្រុះ​សម្រួល​គ្នា​ដោយ​ផ្ទាល់ ដោយ​មានការ​ជួយ​អន្តរាគមន៍​ពីលោក ហេង ឡុង ជួល​មុខឲ្យ​អ្នកនាង ចន ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​សិល្បករ​ខ្មែរ៕  ដោយ វឌ្ឍនា

...

Microsoft Office 2000

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print