ធ្លាក់​ឧទ្ធម្ភាគចក្រ​របស់​យោធា​ពេល​ហ្វឹកហាត់​នៅ​កូរ៉េ​ខាងត្បូង​ស្លាប់​២​នាក់

ចែករំលែក៖

​ឧទ្ធម្ភាគចក្រ​ Apache​ របស់​កងកម្លាំង​យោធា​អា​មេ​រិ​កបាន​ធ្លាក់​នៅ​ភាគ​កណ្តាល​កូរ៉េ​កាលពី​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ អំឡុង​ពេល​ធ្វើ​បេសកកម្ម​ហ្វឹកហាត់​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​អាកាសយានិក​ទាំង​២​នាក់​ដែល​នៅ​ក្នុង​ឧទ្ធម្ភាគចក្រ​នោះ​ ។​ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​កងកម្លាំង​យោធា​ និង​ប៉ូលិស​ ។​

The wreckage of a U.S. military AH-64 Apache helicopter is strewn along a road in Wonju, South Korea, Monday, Nov. 23, 2015. A U.S. military helicopter crashed in South Korea on Monday, killing two people on board, police said. (Park Young-suh/Yonhap via AP) KOREA OUT

​មន្ត្រី​បាន​អះអាង​ថា​ ឧទ្ធម្ភាគចក្រ​បាន​ហោះ​ធ្លាក់​ស្ថិត​នៅ​ក្នុង​តំបន់​ Wonju​ ខេត្ត​ Gangwon​ ។​ លោក​ Jeff​ Davis​ អ្នកនាំពាក្យ​មន្ទីរ​បង់​តា​ហ្គូ​ន​បាន​ថ្លែង​ថា​ ឧទ្ធម្ភាគចក្រ​ដែល​ធ្លាក់​នោះ​ស្ថិត​នៅ​ក្នុង​កងពលធំ​ទី​២​នៃ​កងទ័ព​អា​មេ​រិ​ក​ ។​

​លោក​ Jeff​ Davis​ បាន​ថ្លែង​ថា​ ហេតុការណ៍​គ្រោះថ្នាក់​បាន​កើតឡើង​អំឡុង​ពេល​ធ្វើ​បេសកកម្ម​ហ្វឹកហាត់​ និង​បាន​បណ្តាល​ឲ្យ​អាកាសយានិក​២​នាក់​បាត់បង់​ជីវិត​ ។​ មូលហេតុ​បណ្តាល​ឲ្យ​គ្រោះថ្នាក់​កើតឡើង​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​។​

​កងកម្លាំង​ទាហាន​អា​មេ​រិ​ក​ប្រមាណ​២៨.៥០០​នាក់​បាន​និង​កំពុង​ឈរជើង​នៅ​កូរ៉េ​ខាងត្បូង​ដើម្បី​ចូលរួម​សកម្មភាព​ការពារ​ជាមួយ​កងកម្លាំង​យោធា​កូរ៉េ​ខាងត្បូង​ប្រឆាំង​កូរ៉េ​ខាងជើង​ ។​ កូរ៉េ​ទាំង​ពីរ​មិន​ទាន់​មាន​សន្ធិសញ្ញា​បញ្ចប់សង្គ្រាម​នៅឡើយ​ទេ​ ប៉ុន្តែ​ជា​កិច្ចព្រមព្រៀង​ឈប់​បាញ់​ប៉ុណ្ណោះ​ ក្រោយ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​ឆ្នាំ​១៩៥០​ ដល់​ឆ្នាំ​១៩៥៣​នោះ​ ។​

​កាលពី​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ កម្លាំងយោធា​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​សមយុទ្ធ​ដោយ​បាញ់​គ្រាប់​ពិត​ ស្ថិត​នៅ​លើ​ដែន​កោះ​មួយ​ជិត​ព្រំដែន​សមុទ្រ​ដែល​មាន​ជម្លោះ​ជាមួយ​កូរ៉េ​ខាងជើង​ ។​ ទីក្រុង​ព្យុ​ង​យ៉ាង​បាន​គំរាម​បាញ់ប្រហារ​តបត​វិញ​ ប្រសិនបើ​មានការ​បាញ់ប្រហារ​ណាមួយ​របស់​កូរ៉េ​ខាងត្បូង​ចូល​ទៅ​កាន់​ទឹកដី​កូរ៉េ​ខាងជើង​ មិន​ថា​នៅ​លើ​ដែនទឹក​ ដែន​គោក​ និង​ដែនអាកាស​នោះ​ឡើយ​ ៕​

wreckage-of-a-u-s-apache

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print