ផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នង និងទ្រព្យសម្បត្តិមួយចំនួន ត្រូវគ្រេាះអគ្គីភ័យ ឆាបឆេះអស់ម៉ត់គ្មានសល់ 

ចែករំលែក៖

   ភ្នំពេញ ៖ មានគ្រេាះអគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៧ខ្នង និងទ្រព្យសម្បត្តិមួយចំនួនដែលឆាបឆេះអស់ទាំងស្រុងផងដែរ ។ហេតុការណ៍គ្រោះអគ្គីភ័យដែលឆាបឆេះយ៉ាងសន្ធោរសន្ធៅនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ទាំងកណ្ដាលយប់ កាលពីវេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែវិឆ្ឆិកា ឆ្នាំ២០១៥ ដែលមានទីតាំងនៅជាប់នឹងសាលាសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

     ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុអោយដឹងថា មុនពេលមានគ្រេាះអគ្គីភ័យឆាបឆេះ គឺដំបូងឡើយ គេសង្គេតឃើញមានផ្សែងខ្មួរខ្មាញ់ហុយចេញពីលំនៅឋានមួយខ្នងដែលសង់ឡើងពីិឈើប្រក់សង្ក័សី លុះមួយសន្ទុះក្រោយមកស្រាប់តែមានជាអណ្តាតភ្លើងឆាបឆេះឡើង ហើយបន្តឆេះរាលដាលដល់លំនៅឋានជាប់ៗនេាះ ជាបន្តបន្ទាប់ យ៉ាងសន្ធោរសន្ធៅ តែម្តង ។ 

ភ្លាមៗនេាះរថយន្តពន្លត់អគ្គីភ័យចំនួន១៥គ្រឿង បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការបាញ់ទប់ស្កាត់អណ្តាតភ្លើង មិនអោយមានការឆាបឆេះរាលដាលដល់លំនៅឋានផ្សេងទៀត ។ ក្នុងការឆាបឆេះនេះដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ១៣គ្រឿង និងប្រាស់ប្រាស់ពេលវេលាជាង១ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន១០០ភាគរយ ។ 

     ប្រដែលបានបន្តថា លំនៅឋានចំនួន ៧ខ្នង ដែលភាគច្រើនសង់ឡើងពីឈើប្រក់សង្ក័សី ហើយសង់ជាប់ៗគ្នា ត្រូវអគ្គីភ័យឆាបឆេះអស់ម៉ត់ទាំងស្រុងតែម្តង រួមទាំងទ្រព្យសម្បត្តិមួយចំនួនធំក៏ត្រូវទៀតផងដែរ ។ សូមបញ្ជាក់ថា ក្នុងគ្រេាះអគ្គីភ័យខាងលើនេះ សមត្ថកិច្ចសន្និដ្ឋានជាជំហាន ដំបូង គឺ បណ្តាល មកពីទុស្សេចរន្តអគ្គីសនី ៕ភារ៉ា ដង្កោ 

...

    
    
    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print