ប្រជាពលរដ្ឋ៤ភូមិជំរុញឲ្យអាជ្ញាធរយកចិត្តទុកដាក់ចំពោះផ្លូវក្នុងភូមិ ដែលកំពុងរងការខូច និងដក់ទឹក

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋចំនួន៤ភូមិ រួមមានភូមិថ្មី ភូមិក្តីតាចិន ភូមិឈូក ភូមិដូនអាំ ដែរស្ថិតនៅឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានត្អូញត្អែរប្រាប់អ្នកយកព័ត៌មានថា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៨ ថាផ្លូវលំមួយខ្សែជាប់ខ្លោងទ្វារវត្តក្តីតាចិន រងការខូចខាតយ៉ាងខ្លាំង ដោយមានទឹកដក់តាមផ្លូវជាច្រើនកន្លែង ធ្វើឲ្យផ្លូវខូចខ្ទេចខ្ទី មានជង្ហុកកាន់តែជ្រៅ និងបណ្តាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុនៅថ្ងៃណាមួយជាមិនខាន ។

ក្នុងនោះ ក៏មានប្រជាពលរដ្ឋមួយចំនួន នៅតាមដងផ្លូវគាត់មិនបានយល់ដឹងចាក់ដីមុខផ្ទះខ្ពស់ជាងផ្លូវ គ្មានប្រព័ន្ធលូ នាំឲ្យទឹកដក់លើផ្លូវហូទៅណាមិនរួចបណ្តាលឲ្យខូចខាតយ៉ាងដំណំ ។

ខណៈរដូវបុណ្យភ្ជំបិណ្ឌបានខិតជិតចូលមកដល់ ពលរដ្នជំរុញឲ្យអាជ្ញាធរឃុំស្រុក និងជំនាញពាក់ព័ន្ធ គួរតែចាត់វិធានការឲ្យបានរួសរាន់ជួសជុសផ្លូវឲ្យបានរួចរាល់ មុនរដូវបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរ ដើម្បីងាយស្រួលក្នងការធ្វើដំណើរ ដល់ប្រជាពលរដ្ឋខ្មែរជិតឬឆ្ងាយ ដែលបានមកធ្វើបុណ្យនៅវត្តក្តីតាចិន និងវត្តនានា ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print