ភ្នំពេញ៖ ក្រុមហ៊ុន RF3 World Cambodia បានប្រារព្ធពិធីអបអរនូវភាពជោគជ័យក្នុងការថែទាំនិងផ្តល់ទំនុកចិត្តលើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ពីឈឺទៅជា ទាំងសម្រស់ខាងក្រៅនិងទាំងសុខភាពខាងក្នុងអស់រយៈពេលជាង២ឆ្នាំ ហើយក៏បានប្រកាសបើកសម្ពោធជាផ្លូវការក្រោមវត្តមានតំណាងរាជរដ្ឋាភិបាលនិងអ្នកគាំទ្រទាំងជាតិនិងអន្តរជាតិ។
ក្នុងពិធីដ៏ធំយ៉ាងពិសេសវិសាលនៃក្រុមហ៊ុន RF3 World Cambodia ក្រោមវត្តមាន នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិកាប្រយុទ្ធប្រឆាំផលិតផលក្លែងក្លាយ នៃរាត្រីនោះ ក្រុមហ៊ុន RF3 World Cambodia ដែលផ្តល់ការថែទាំងសុភាពសម្រស់ និង សុខភាពនៃរាយកាយខាងក្នុងមួយនេះ ត្រូវបានតំណាងរាជរដ្ឋាភិបាល មន្ត្រីនៃក្រសួងដែលពាក់ព័ន្ធ អ្នកកលក់ឱសថ និង អ្នកជម្ងឺ ទទួលស្គាល់ពីគុណភាព និង ភាពជឿជាក់ ដោយប្រកាសជាផ្លូវការជាផលិតផលល្អគ្មានបញ្ហាសុខភាព ឬ ប៉ះពាល់ដល់ណាមួយនៃរាយកាយមនុស្ស។ ជាការឆ្លើយតបនិងដឹងគុណចំពោះ RF3 World ដែលបាននាំផលិតផលក្រែមថែសម្រស់និងសុខភាព (គ្រីម Firmax3 និង ស៊ីរ៉ូម O2max3) ជូនប្រជាពលរដ្ឋកម្ពុជារាប់សិបម៉ឺននាក់ដោយតំណាងអ្នកចែកចាយនិងសាខាទូទាំងប្រទេស ២៥ខេត្តក្រុងជាងពីរពាន់នាក់នោះ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមអ្នកលក់ឱសថកម្ពុជាបានផ្តល់ប័ត្រសរសើរ និង ពានរង្វាន់ឆ្នើមនៃការថែទាំសុខភាពល្អដល់ប្រជាពលរដ្ឋ ក្រោយវាយតម្លៃនិងសិក្សាយ៉ាងលម្អិតលម្អន់។
លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានថ្លែងឱ្យដឹងថា សម្រាប់ឱកាសនៃពិធី ជប់លៀងអបអរនិងបើកសម្ពោធក្រុមហ៊ុនជាផ្លូវការនេះ សមាគមអ្នកលក់ឱសថកម្ពុជា គាំទ្រក្រុមហ៊ុន RF3 World Cambodia ដែលនាំ គ្រីម Firmax3 និង ស៊ីរ៉ូម O2max3 ផលិតផលថែរក្សាសុភាពនិងសម្រស់ ជូនប្រជាជនកម្ពុជាជាមួយនូវទំនុបចិត្តយ៉ាងខ្ពស់មិនឱ្យខកបំណង ដែលធ្វើឱ្យសមាគមនេះ សូមចេញសេចក្តីថ្លែងការណ៍ ទទួលស្គាល់ចូលជាសមាជិកពេញសិទ្ធ និង ផ្តល់ប័ត្រសរសើរក៏ដូចជាពានរង្វាន់ឆ្នើមនៃការផ្តល់សេវាថែទាំសុខភាពល្អដល់ ប្រជាពលរដ្ឋអស់រយៈពេលជាងពីរឆ្នាំមកនេះ ក្រោយពីសិក្សារកឃើញគ្មានផលប៉ះពាល់ដល់សុខភាព និង ជាផលិតផលស្របច្បាប់។
ប្រធានសមាគមអ្នកលក់ឱសថកម្ពុជារូបនេះបានបញ្ជាក់ថា ក្រោយពីសិក្សានិងវាយតម្លៃសកម្មភាពនិងលទ្ធផលលើ ក្រុមហ៊ុន Rf3 World Cambodia រួចមកសមាគមទទួលស្គាល់ និង យល់ព្រមក្រុមហ៊ុនអនុញ្ញាតចូលជាសមាជិកពេញសិទ្ធ ដោយចុះកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ដោយបានចម្លងឯកសារត្រឹមត្រូវតាមច្បាប់ជូនដល់ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម និង រដ្ឋបាលរាជធានីខេត្ត មន្ទីរសុខាភិបាលរាជធានីខេត្ត ជ្រាបដំណឹងនេះ។ សមាគមអ្នកលក់ឱសថកម្ពុជា បានសូមធ្វើការប្រកាសក្រុមហ៊ុន Rf3 World Cambodia ជាក្រុមហ៊ុនរកស៊ីស្របច្បាប់ និង ត្រឹមត្រូវ មិនប៉ះពាល់ដល់សុខភាពដល់ប្រជាពលកម្ពុជា។ ជាសាក្ខីភាពពីគណៈកម្មាធិកាប្រតិបត្តិសមាគមអ្នកលក់ឱសថកម្ពុជា បានសម្រេច ផ្តល់ជូននូវពានរង្វាន់ និង ប័ត្រសរសើរ “អ្នកមានស្នាដៃឆ្នើមផ្នែកបំរើសេវាសុខភាពប្រជាពលជនល្អ” ជូនចំពោះលោលលោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន Rf3 World ប្រចាំនៅកម្ពុជាដែលកន្លងមកបានលះបង់កម្លាំងកាយចិត្ត និង ស្មារតី ធនធាន ថវិកាផ្ទាល់ ចូលរួមចំណែកបំរើសេវាសុខភាពប្រជាជនកម្ពុជា។
គ្រីម Firmax3 / ស៊ីរ៉ូម O2max3 មានវិសាលភាពចែកចាយ និងប្រើប្រាស់ទូលំទូលាយ មិនត្រឹមតែនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺត្រូវបានធ្វើចរាចរលើពិភពលោក រហូតដល់ជាង ២០ប្រទេស ក្នុងនោះរួមមាន៖ ម៉ាឡេស៊ី កម្ពុជា សិង្ហបូរី ហ្វីលីពីន ឥណ្ឌូនេស៊ី ភូមា បង់ក្លាដែស ឥណ្ឌា ប្រុយណេ ថៃ វៀតណាម ឡាវ កេនយ៉ា បារាំង អាមេរិក កាណាដា រ៉ុស៊ី អូស្ត្រាលី ញូវស៊ីឡែន។ល។ ថ្វីបើប្រទេសកម្ពុជាតូច និងមានប្រជាជនតិចក៏ពិតមែន ប៉ុន្តែការនាំចូលផលិតផលគ្រឿងសម្អាង គ្រីម Firmax3 និង ស៊ីរ៉ូម O2Max3 មានវិសាលភាព និងទីផ្សារទូលំទូលាយគួរឱ្យជាទីមោទនភាពបំផុត និងមានចំណាត់ថ្នាក់លំដាប់លេខ២ ក្នុងចំណោមជាង២០ប្រទេសខាងលើ៕ ដោយ វឌ្ឍនា