ជនជាតិចិនបើករថយន្ដទាំងស្រវឹងជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ ឯរថយន្តក្រឡាប់រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

    ភ្នំពេញ៖ បុរសជាជនជាតិបរទេសម្នាក់ បានបើករថយន្តទាំងស្ថានភាពស្រវឹង ហើយរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៣កង់ ឯរថយន្តក្រឡាប់បះជើងច្រង៉ាង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង ២០នាទី រំលងអាធាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្បែរក្ដាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុសស្សុី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាមុខពេលកើតហេតុគេឃើញមានរថយន្ដម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AS-3170 បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីកើតមកលិចក្នុងល្បឿនលឿង រួមទាំងអ្នកបើកបរស្រវឹងស្រាជោកជាំផង ក៏បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់៣កង់ ចំណែករថយន្ដបង្កបានក្រឡាប់បះជើងច្រង៉ាងរងការខូចខាតយ៉ាងដំណំ ឯម្ចាស់រថយន្ដត្រូវបានប្រជាពលរដ្ឋវាយកញ្ចក់រថយន្តយកចេញ តែមិនបានរងរបួសធ្ងន់ធ្ងរនោះទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានតាមចុះដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញចរារណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុករង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print