រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវបំបែកជាបួនរងការខូចខាតយ៉ាងដំណំ រួចបញ្ចប់រឿងត្រឹមសំណង១០០០ដូល្លារ

ចែករំលែក៖

ភ្នំពេញ ៖រថយន្តកាមរីហាយប្រីតមួយគ្រឿង បានបោះពួយយ៉ាងលឿននិងមិនប្រយ័ត្ន លុះមកដល់ចំនុចផ្លូវបំបែកជាបួនបានជ្រុលទៅបុករថយន្តកាមរីបាឡែនពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមនុស្សរងរបួុស  ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ៤៣២ កែងនិងផ្លូវ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។
    យោងតាមប្រភពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងមិត្តភក្ត្រ័ម្នាក់ទៀតបើករថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រីត  ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​2V1562 ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនលឿន ខណះមកដល់ចំនុចកើតហេតុខាង​លើ​​​បាន​ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកកាមរីបាឡែនពណ៌ស ពាក់ស្លាកលេខភ្នំពេញ.2AW7- 0373 បើកដោយបុរសម្នាក់ពីលិចទៅកើតចំពីចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរថយន្តទាំង២គ្រឿងរងការខូចខាតដូចគ្នា តែសំណាងល្អមិនបង្ករអោយអ្នកណាម្នាក់រងរបួសនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដោយឃើញករណីនោះមិនបង្កឲ្យបះពាល់ដល់សម្បត្តិរដ្ឋ និងអ្នកដំណើរ ទើបសមត្ថកិច្ចអោយភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តកាមរីហាយប្រឺតព្រមសង់សំណងទៅអោយកាមរីបាឡែនចំនួន១០០០ដុល្លាដើម្បីបញ្ចប់រឿើងតែម្ដង៕ដោយ៖ ភារ៉ាដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print