ភ្នំពេញ ៖ កម្លាំងនគរបាលធ្វើការឃាត់ខ្លួ នជនជាតិចិនចំនួន៣នាក់យកមកសាកសួ រចំណែក២នាក់ទៀតកំពុងព្យាយាមគេ ចខ្លួនបន្ទាប់ពីពួកគេបាននាំគ្នា បានប្រើអំពើហិង្សា និងគំរាមទារប្រាក់ពីជនជាតិចិនដូ ចគ្នា កាលពីវលាម៉ោង៥និង៣០នាទីល្ងាច នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅទីតាំងកម្ចីប្រាក់ ហ័ងស៊ីង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង៣នាក់នោះ ទី១៖ឈ្មោះ Chen DongWen អាយុ៣៧ឆ្នាំ, ទី២៖ឈ្មោះ Ehen qiuzi អាយុ២៣ឆ្នាំ និងទី៣៖ឈ្មោះ Li QingMou អាយុ៤២ឆ្នាំ និងបក្ខពួក២នាក់ផ្សេងទៀត កំពុងរត់គេចខ្លួន។ ដោយឡែក ជនរងគ្រោះឈ្មោះ Li Shigang អាយុ៤៧ឆ្នាំ ម្ចាស់សិប្បកម្ម មានទីលំនៅក្រុងដូនកែវ ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះ និងអ្នកបើកបរ បាននាំគ្នាជិះរថយន្ដមួយគ្រឿង ចេញពីសិប្បកម្មនៅក្រុងដូនកែវ ខេត្តតាកែវ ដើម្បីមកបើកប្រាក់ពីក្រុមហ៊ុន រោងចក្រថ្នល់ចិន ស្ថិតនៅស្រុកស្អាង ខេត្តកណ្ដាល។
លុះពេលមកដល់ជនរងគ្រោះបានបើកប្រា ក់ពីក្រុមហ៊ុនថ្នល់ចិន បានប្រាក់ចំនួន ២៥,០០០ដុល្លារ បន្ទាប់ពីបើកប្រាក់បាន ជនរងគ្រោះត្រូវបាន ក្រុមហ៊ុនកម្ចីប្រាក់រហ័ស ហ័ងស៊ីង ទារប្រាក់ដែលជំពាក់ចំនួន ៤៥,០០០ដុល្លារ នៅខាងមុខរោងចក្រ ពេលនោះជនរងគ្រោះបានឯកភាពប្រគល់ ប្រាក់ថ្លៃការ ឲ្យទៅក្រុមហ៊ុនកម្ចី ចំនួន៣,០០០ដុល្លារ។
ប៉ុន្ដែខាងក្រុមហ៊ុនកម្ចីមិនព្ រម ក៏នាំជនរងគ្រោះមកការិយាល័យស្ថិ តនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ នៅពេលនោះជនសង្ស័យទាំង៥នាក់ នាំជនរងគ្រោះដាក់លើរថយន្ដ និងបានធ្វើសកម្មភាពវាយទៅលើ ជនរងគ្រោះ បណ្ដាលឲ្យហើមកញ្ចឹងកផ្នែកខាងក្ រោយ។ លុះពេលមកដល់ស្នាក់ការក្រុមហ៊ុន ហ័ងស៊ីង ស្រាប់តែនាំជនរងគ្រោះឡើងទៅជាន់ ទី២ ហើយឲ្យជនរងគ្រោះប្រគល់ប្រាក់ឲ្យ នៅពេលជនរងគ្រោះមិនព្រមឲ្យក៏មា នការឈ្លោះប្រកែកគ្នា ហើយជនរងគ្រោះបានរត់ចេញពីស្នាក់ ការតែម្ដង។ក្រោយមកជនរងគ្រោះបា នទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋា ននគរបាលស្រុកស្អាង ខេត្តកណ្ដាល ទើបអធិការដ្ឋាននគបាលស្រុកស្អាង ទាក់ទងមកអធិការដ្ឋាននគរបាលខណ្ ឌពោធិ៍សែនជ័យ ដើម្បីបើកការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័ យបានចំនួន៦នាក់ ហើយសួរនាំទៅជាប់ពាក់ព័ន្ធ៣នាក់ ខណៈដែល២នាក់ផ្សេងទៀត មិនទាន់ត្រូវបានចាប់ខ្លួននៅឡើ យទេ។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្ លួនបណ្ដោះអាសន្ននៅផ្នែកនគរបាលយុ ត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែ នជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្ ដតាមនីតិវិធី៕ សុខាសែនជ័យ