ផ្ទះលក់ឱសថស្ថានត្រូវចោរគាស់ យកលុយអស់ជិត១ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះលក់ថ្នាំពេទ្យត្រូវបានចោរធ្វើសកម្មភាពគាស់ផ្ទះ យកលុយអស់ជិត១ម៉ឺនដុល្លារហើយបានរត់គេចបាត់ ។ហេតុការណ៍នេះកាលវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ២០១៨ នៅចំណុចផ្ទះលេខ២១ ផ្លូវ២៩៤ កែងផ្លូវលេខ៩ ស្ថិតនៅភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឡុង ច័ន្ទតារា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរបេីកលក់ឱសថស្ថានថ្នាំពេទ្យស្នាក់នៅផ្ទះលេខ២១ ផ្លូវ២៩៤ កែងផ្លូវលេខ៩ ស្ថិតនៅភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីមានពីម្ចាស់ផ្ទះ បានរត់ទៅដាក់ពាក្យបណ្ដឹងប៉ុស្តិ៍ទន្លេបាសាក់ ម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ២០១៨ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ និងស្រាវជ្រាវរកជនសង្ស័យផងដែរ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print