ព្រឹកនេះ មន្ទីរពេទ្យគន្ធបុប្ផារៀបចំបង្សុកូល និងវេរភតា្ដហារប្រគេនព្រះសង្ឃ ជូនវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត Beat Richner ទៅកាន់ភាពស្ងប់សុខ

ចែករំលែក៖

ភ្នំពេញ ៖ មកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ជាខួបគម្រប់៧ថ្ងៃ ដែលលោក Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា បានទទួលមរណភាជព កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នៅប្រទេសស្វីស ដែលជាប្រទេស កំណើតរបស់លោក ។ សម្រាប់ព្រឹកថ្ងៃសៅរ៍នេះ គ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជា ក៏បានរៀបចំពិធីបុណ្យគោរពវិញ្ញាណក្ខន្ធសពលោក ដើម្បីប្រារព្ធពិធីបទមសនស្សការព្រះរតនៈត្រ័យ សមាទានសីល និងនិមន្ដព្រសង្ឃចម្រើនព្រះបរត្ដិ និងព្រះធម្មទេសនា ជូនវិញ្ញាណក្ខន្ធលោក ។

ការរៀបចំពិធីបុណ្យនេះ ដើម្បីនិមន្ដព្រះសង្ឃរាប់បាត ព្រះសង្ឃចំនួន៧២អង្គ ដើម្បីបង្សុកូល និងវេរភតា្ដហារប្រគេនព្រះសង្ឃ រួចដារឆ្លងជាកិច្ចបង្ហើយបុណ្យ ដើម្បីឧទ្ទិសកុសល ជូនលោក វេជ្ជបណ្ឌិត Beat Richner ទៅកាន់ភាពស្ងប់សុខ ៕ KR


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print