អៀ ម៉េងលិ បញ្ជាកប្រភពនៅពីក្រោយភាពហ៊ឺហារ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងវ័យក្មេងចាយលុយពេញដៃ អៀ ម៉េងលិ ហៅអូនម៉ី ទើបនឹងបង្ហោះរូបថតទិញគ្រឿងពេជ្រ និងសម្ភារៈប្រើប្រាស់ទំនើបថ្លៃកប់ពពកដែលធ្វឲ្យអ្នកក្នុងចង្កោមសិល្បៈ មានការភ្ញាក់ផ្អើលខ្លាំង។ ទន្ទឹមគ្នានេះនាងក៏បានបញ្ចេញប្រភពចំណូលសំខាន់ៗពីមុខជំនួញក្រោយពីមានការដៀមដាម និងចោទសួរថាតើតារារូបនេះបានលុយពីណាច្រើនម្ល៉េះ?

ការចែករំលែកព័ត៌មាន និងបញ្ចេញពាក្យដ៏ខ្លីរបស់តារាកំប្លែង នីឡា ថា”ឡូយម្ល៉េះគេរកស៊ីអី? បានលឿនម្ល៉េះ?” បានដុតកម្លោចចិត្ត តារាសម្តែង អៀ ម៉េងលិ មិនអាចនឹងទប់សម្តី និងបង្ហោះពាក្យពេជន៍ជាច្រើនតបតទៅតារាស្រីរូបនេះថាគ្រាន់តែជាការច្រណែនឈ្នានីស និងមើលទៅអ្នកដទៃមិនដល់ខ្លួន។ តារាស្រីរូបនេះលើកឡើងថា បច្ចុប្បន្ននាងមានរបររកស៊ី៣សំខាន់គឺគ្រាន់តែបើកហាងលក់ស្រាដូចមួយត្រូវចំណាយប្រមាណកន្លះលានដុល្លារអាមេរិក ដោយមិនចាំបាច់រៀបរាប់នឹងការចំណាយលើការសាងសង់ឃ្លាំងស្តុកទំនិញ ដែលនាងមិនចង់បញ្ជាក់ព្រោះតែខ្លាចគេថានាងអួត។

នាងថាក្រៅពីជំនួញស្រានាងក៏មានជំនួញផ្នែកអង្ករសម្រាប់លក់ដុំទាំងក្នុងនិងក្រៅស្រុកក៏មិនមែនចំណាយទុនតិចដែរ ។សម្រាប់ជំនួញទីបីគឺលក់ផលិតផលដែលចំណាយអស់មិនតិចនោះដែរ។ នាងថានេះគឺជាប្រភពចំណូលដែលនាងបានសម្រាប់ទិញចិញ្ចៀនពេជ្រ និងរថយន្តទំនើបៗនោះ។

តារារូបនេះបានបញ្ចេញសារផ្លែផ្កាទៅកាន់តារាកំប្លែងនីឡាវិញថា «អរគុណនីឡា ដែលបានចំណាយពេលដ៏មានតំលៃ មកតាមដានរឿងខ្ញុំ ពេល Share មានបានចូលអានអត្ថន័យគេចុះអត់ បានឆ្ងល់ចម្លែកម៉េស? សុំទោសមួយរយៈនេះទំនេរខ្លាំងមែន អត់មានអីថតមែន បើអត់មានខ្ញុំចែកឲ្យខ្លះ ខ្ញុំមានច្រើនណាស់រវល់ដកខ្លួនមិនរួចផង»។ យ៉ាងណាក៏ដោយ តារាកំប្លែង វ៉ាន់ នីឡា បានឆ្លើយតបថា នាងគ្រាន់តែឆ្ងល់ និងគ្មានចេតនាអ្វីផ្សេងទេ ហើយនាងក៏បាន លុបអត្ថបទដែលបានបង្ហោះនោះចោលហើយដែរ ព្រោះខ្ជិលមានរឿងវែងឆ្ងាយ។

គួរបញ្ជាក់ផងដែរថាន កញ្ញា អៀ ម៉េងលិ ហៅអូនម៉ី បានបាត់មុខពីសិល្បៈអស់ជាច្រើនឆ្នាំ ក្រោយពីគេដឹងថានាងបានជំពប់ស្នេហ៍ជាមួយកម្លោះសង្ហាវ័យក្មេងនៅសហរដ្ឋអាមេរិក។ នាងបានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយពីបង្ហាញភាពហ៊ឺហា និងបានចាប់ផ្តើមប្រឡូកសិល្បៈខ្លះៗឡើងវិញ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print