រថយន្ដទំនើបបុកក្បាលនាគពុះចែកទ្រូងផ្លូវក្បែរស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងច្រងាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដទាំងស្ថានភាពស្រវឹង និងក្នុងល្បឿនលឿន ក៏រេចង្កូតទៅបុកជាមួយក្បាលនាគពុះទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារជើងច្រងាង និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ក្បែរស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តបង្កម៉ាកឡិចស៊ីល ពណ៌ស NX200T ពាក់ស្លាកលេខ ភ្នំពេញ 2BB-0088 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿង ព្រមទាំងអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងផង ក៏បានរេង្កូចទៅបុកជាមួយក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្ដក្រឡាប់ផ្ងារជើងច្រងាង រងការខូចខាតយ៉ាងដំណំ ចំណែកឯអ្នកបើករងរបួសស្រាល និងត្រូវសាច់ញាតិដឹកចេញពីកន្លែងកើតហេតុបាត់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងហេតុ និងទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកវាស់វែងយករថយន្ដបង្ក ទៅរក្សានៃស្នងដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print