ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាឆក់យ៉ាងសកម្ម២នាក់ត្រូវកម្លាំងការិយាល័យនគរបាលខណ្ឌសែនសុខធ្វើការឃាតឮខ្លួនក្រោយពីស្រាវជ្រាវនិងដេញតាមចាប់ប្រផាប់ប្រភើងទើបចាបខ្លួនបាន។
ការឃាត់ខ្លួននេះកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៧ខែសីហាឆ្នាំ២០១៨នៅចំណុចមុខវត្តឃ្មួញ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថាជនសង្ស័យទាំងពីនាក់ទីឈ្មោះ សុខ សី ភេទប្រុសអាយុ១៧ឆ្នាំមុខរបមិនពិតប្រាកដស្នាក់នៅផ្ទះម្តុំផ្សារឈូកមាស ក្នុងសង្កាត់ក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។ទី២ឈ្មោះ សុខ សម្បត្តិ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ។
សមត្ថកិច្ចបានអោយដឹងថា មុននិងមានការបង្ក្រាបនេះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងបានដាក់កម្លាំងខ្លំមើលនៅចំណុចផ្ទះរបស់ជនសង្ស័យឈ្មោះ សុខ សី នៅម្តុំភូមិចំការឪឡឹក សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យពេលនោះជនសង្ស័យក៍ដឹងខ្លួននាំគ្នាឡើងជិះរថយន្ត១គ្រឿងម៉ាកកាម៉ារីបាឡែន ព័ណទឹកមាសពាក់ស្លាកលេខ ភ្នំពេញ2S.1476 ជិះរត់គេចខ្លួនថែមទាំងបង្ករគ្រោះថ្នាក់ចរាចរបុករថយន្តនិងម៉ូតូអ្នកដំណើរ៣ករណីទៀតបណ្តាលអោយជនរងគ្រះរងរបួសស្រាលទៀតផង។ហើយក្រុមជនសង្ស័យបានព្យាយាមបើករថយន្តរត់រហូតមកដល់ចំណុចផ្លូវភ្នំពេញហាណូយមុខវត្តឃ្មួញទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញនិងនគរបាលការិយាល័យកំរិតស្រាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនបាន២នាក់តែម្តង។
ក្រោយកើតហេតុជនរងគ្រោះដោយសារតែជនសង្ស័យបើកបុកនោះបាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ចំណែកជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបញ្ជួនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលដើម្បីចាត់ការបន្តតាមនិតិវិធី៕