ខេត្តរតនគិរី ៖ បុរសជាងសំណង់ម្នាក់កំពុងសាងសង់សំណង់អាគាខ្ពស់នៅពីក្រោមក្បែរខ្សែរភ្លើងមេធំត្រូវចរន្តឆ្លងស្រូបឆក់បណ្តាលឱ្យរងរបួសធ្ងន់។
ហេតុការណ៍ឆ្លងចរន្តអគ្គិសនីឆក់បណ្តាលឱ្យរងរបួសធ្ងន់នេះបានកើតឡើងនៅនៅវេលាម៉ោង០៨.៤០ នាទីព្រិក ថ្ងៃច័ន្ទ ៨ កើត ខែភទ្របទឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចកែងការ៉ាស់សាំងសុខលាងស្ថិតក្នុងភូមិ អូរកន្សែង សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្ត រតនគិរី ។
ប្រភពថាជនរងគ្រោះឈ្មោះ ជ្រឿន រុំ ប្រុស ជនជាតិ ខ្មែរ អាយុ ៣៧ មុខរបរជាងសំណង់មានទីលំនៅមិអូរកន្សែងសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី(រងរបួសធ្ងន់ ) ។
ក្រោយកើតហេតុសាច់ញ្ញាតិបញ្ជូនសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ៕ ដោយជីវ័ន្ត
...