ជនបរទេសកម្នាក់ ប្រើប្រាស់ថ្នាំញៀនលើសកម្រិត គាំងបេះដូងស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់ទាល់តែធុំក្លិនស្អុយទើបដឹង

ចែករំលែក៖

ភ្នំពេញ:​​ជនបរទេសកម្នាក់ ប្រើប្រាស់ថ្នាំញៀនលើសកម្រិបណ្តាលឲ្យគាំងបេះដូងស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់ ទាល់តែធំក្លិនស្អុយ ទើបមានគេដឹងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងជិត២រសៀល​ថ្ងៃអាទិត្យ ៧កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិសម័យ ព.ស២៥៦២ ត្រូវថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់ យីហោ Jasmin .R.s បន្ទប់១០៥ ជាន់ទី២ ផ្ទះលេខ២៧ ផ្លូវ៨១ ភូមិ៧ ក្រុម៤៨ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ជនបរទេស ដែលស្លាប់ព្រោះតែការប្រើប្រាស់ថ្នាំញៀបជ្រុលនោះឈ្មោះ Tom Stefan អាយុ៤៤ឆ្នាំ ជនជាតិ ប៊ែលហ្សីក មុខរបរ ទេសចរណ៍កាន់លិខិតឆ្លងដែនលេខEN291645 ។

តាមការបំភ្លឺពីឈ្មោះ MANPPEET SINGH ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌា មុខរបរអ្នកមើលការខុសត្រូវផ្ទះសំ​ណាក់បានប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅតែម្នាក់ឯង លុះដល់ថ្ងៃទី១៦ ខែដដែល ដោយជនរងគ្រោះមិនទាន់បង់ថ្លៃបន្ទប់ ក៏គាត់ឡើងទៅគោះទ្វារហៅជនរងគ្រោះតែមិនមានការឆ្លើយតបហើយម្យ៉ាងវិញទៀតបន្ទប់នោះជាប់សោខាងក្នុងមិនមានការឆ្លើយតបនោះ ទើបរាយការណ៍សមត្ថកិច្ចមូលដ្ឋានចុះមកមើល ព្រមទាំងយកកូនសោទៅបើកបន្ទប់មើល ទើបឃើញជនរងគ្រោះរូបនោះអង្គុយស្លាប់ទ្រោបនឹងគ្រែពូក ព្រមទាំងធំក្លិនស្អុយខ្លះទៅហើយ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា បន្ទាប់ពីកើតឡើងកម្លាំងជំ​នាញខណ្ឌនឹងប៉ុស្តិ៍បានចុះមកដល់កន្លែងកើតហើតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា និ​ងការិយាល័យ បច្ចេកទេសវិទ្យាសាស្រ្តនឹងការិល័យព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យអន្តោប្រវេសន៍ ដើម្បីបង្កើតគណៈកម្មាធិការធ្វើកោសល្យវិច្ច័យពិនិត្យសាកសព។

ជាលទ្ធិផលតាមការពិនិត្យទឹកនោមការិយាល័យជំនាញបច្ចេកទេសបានបញ្ជាក់ថា​ សពបានប្រីប្រាស់សារធាតុញៀនប្រភេទ (ម៉កហ្វីន) បណ្តាលអោយគាំងបេះដូងស្លាប់។ចំណែកនៅបន្ទប់កើតហេតុមានបន្សល់ទុកថ្នាំ១កញ្ចប់តូច .ទី១-លិខិតឆ្លងដែន១ក្បាលលេខEN២៩១៦៤៥ ទី២ កាតATMចំនួន០៣សន្លឹក ទី៣-ការបូបខោអាវ នឹងខោអាវមួយចំនួន ទី៤- ការបូបលុយ០១មានលុយខ្មែរ៤០០០រៀល។

បន្ទាប់ពីពិនិត្យរួចកម្លាំងជំនាញបច្ចេកទេសបានយកសពទៅតម្តល់ទុកនៅមន្ទីរពេទ្យរស្ស៊ី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print