លោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិជាំ ថ្លើមធំប្រើអំណាចរំលោភលើឆន្ទានុសិទ្ធិអង្គភាពចត្តាឡីស័ក

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨ មានសេចក្ដីរាយការណ៍មកថា លោកសាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិ ជាំសាង៉ាំ នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានកំពុងតែប្រើអំណាច ឥទ្ធិពលរបស់ ខ្លួន រំលោភលើឆន្ទានុសិទ្ធិ អង្គភាព ចត្តាឡីស័ក នៅច្រកទ្វារអន្តរជាតិជាំសាង៉ាំ
មិនឲ្យអនុវត្តតួនាទី និងកាតព្វកិច្ច ដែលច្បាប់បានតាក់តែង ដោយព្រះរាជក្រឹត្យ និងអនុក្រឹត្យ ពីប្រមុខរាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និង និងហិរញ្ញវត្ថុ និង ក្រសួងសុខភិបាល ។

អង្គភាពចាត្តាឡីសក្ក័ ដែលច្បាប់ បានបង្កើតឡើង ដើម្បីធ្វើជាសេនាប្រមុខ ឲ្យក្រសួង សុខាភិបាល ដើម្បីទប់ស្កាត់ ពពួកវីរុសចម្លងផ្សេងៗ តាមរយៈ ម្ហូបអាហារ និងតាមរូបភាព មធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ឆ្លងដែនពីប្រទេសជិតខាង ។ ដោយមានសិទ្ធិត្រួតពិនិត្យ និងចាប់ផាកពិន័យ ប្រមូលពន្ធចូលរដ្ឋ តាមសៀវភៅបន្ទុក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

បើតាមការឲ្យដឹងពីមន្រ្ដី ចាត្តាឡីសក្ក័ ប្រចាំនៅច្រកទ្វាអន្តរជាតិជាំសាង៉ាំ បានបង្ហើបឲ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ថា អង្គភាពរបស់ពួកគាត់ ត្រូវបានបានបំបិទសិទ្ធិទាំងស្រុង ដោយប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ គឺលោកសាប់ យឿន ដោយលោកបានស្នើសុំអនុវត្តការងារ តែត្រូវបានលោកសាប់ យឿនថា ត្រូវឆ្លងអភិបាលខេត្តសិន ហើយនិយាយថា ច្បាប់នេះត្រូវបាននិរាករណ៍ហើយក៏ថាបាន​។

ទើបរហូតមកដល់ពេលនេះ អស់រយៈពេលបីឆ្នាំមកហើយ សូម្បីតែអ្នកជំងឺក៏គេមិនឲ្យសួរនាំ ស្រង់វត្តមានផង កុំថាឡើយ ការត្រួតពិនិត្យ និងអនុវត្ដតាមសៀវភៅបន្ទុកនោះ។
ទោះជា អង្គភាពចត្តាឡីសក្ក័ មានព្រះរាជក្រឹត្យ មានអនុក្រឹត្យពីប្រមុខរាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាលយ៉ាងណាក៏ដោយ ក៏ លោក សាប់ យឿន មិនឲ្យអនុវត្តសិទ្ធិឡើយ អស់រយៈពេលបីឆ្នាំកន្លងផុតទៅ ហើយសៀវភៅបន្ទុករបស់ក្រសួងងហិរញ្ញវត្ថុ ដាក់ជូនអង្គភាព ចត្តាឡីសក័ ច្រកទ្វារអន្តរជាតិជាំសាង៉ាំ មិនទាន់បានហែមួយសន្លឹកផង នេះតាមការបញ្ជាក់បន្ថែមពីមន្រ្ដីរបស់អង្គភាព ចត្តាឡីស័ក ។

នេះអាចគូសបញ្ជាក់បានថា លោក យ៉ាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំសាង៉ាំ កំពុងពុលនឹងអំណាច បំពានច្បាប់រំលោភទៅលើ ឆន្ទានុសិទ្ធិ របស់អង្គភាព ចាត្តាឡីស័ក ដែលប្រមុខរាជរដ្ឋាភិបាលនិងក្រសួងបានតាក់តែងច្បាប់ឡើងក្នុងការ អនុវត្តកាតព្វកិច្ច តួនាទី ឲ្យមានប្រសិទ្ធភាព តែផ្ទុយទៅវិញ ច្បាប់នេះត្រូវបានជនល្មោភអំណាចបំបិទសិទ្ធិទាំងស្រុង ។

បើតាមប្រភពបានបង្ហើបឲ្យដឹងថា ការបំបិទសិទ្ធិអង្គភាពចត្តាឡីស័ក ពីសំណាក់ លោកសាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំសាង៉ាំនោះ គឺដោយសារតែ លោក សាប់ យឿន ខ្លាចបាត់បង់ផលប្រយោជន៍ ដែលខ្លួនកំពុងតែប្រព្រឹត្ត ហើយដែលប្រាសចាកពីច្បាប់រដ្ឋធ្ងន់ធ្ងរ ។

លោកសាប់ យឿន ប្រធានច្រកទ្វារអន្តរជាតិជាំសាង៉ាំ បានឲ្យដឹងថា អនុវត្តតួនាទីភារកិច្ច និងជាសមត្ថកិច្ចរបស់ពួកគាត់ តើ មានច្បាប់ និងព្រះរាជក្រឹត្យ អនុក្រឹត្យហើយ មិនពិបាកប្រាប់គាត់ទេ រឿងហ្នឹង ជាសមត្ថកិច្ចរបស់គាត់ មកបន្ទោសប្រធានច្រក ម្តេចកើត តាមជំនាញរៀងៗខ្លួនអនុវត្តច្បាប់ អត់មានបន្ទោសអ្នកលើហើយ ក៏មិនបន្ទោសអ្នកក្រោមដែរ សមត្ថភាពខ្លួនឯង ៕ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print