ចាប់ខ្លួនមុខសញ្ញាគាស់ដំបូលហាងលក់ទូរស័ព្ទដៃនៅព្រែកឯង

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចមូលដ្ឋានដោយឡែក៣នាក់ទៀតរត់គេចខ្លួនបាត់បន្ទាប់ពីក្រុមជនសង្ស័យធ្វើសកម្មភាពគាស់ដំបូលហាងលក់ទូរស័ព្ទដៃដើម្បីលួចសម្ភារៈតែមិនបានសម្រេច  ដោយសារម្ចាស់ហាងតាមទាន់ស្រែកចោរ  ចោរ  ភ្លាមនោះអ្នកជិតខាងចេញអន្តរាគមន៍ចាប់ខ្លួនបានម្នាក់ ។
ករណីកើតចោរកម្មកណ្តាលអាធ្រាត្រនេះបានកើតឡើងកាលពីម៉ោង​១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចហាងលក់ទូរស័ព្ទមួយកន្លែងជាប់ប៉ុស្តិ៍ព្រែកឯង ក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះ ម៉ៅ ជា ភេទប្រុស អាយុ៣០ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣២៩ ភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ ក ស្រុកពាមរក៍ ខេត្តព្រៃវែង។ ចំណែចជនរងគ្រោះឈ្មោះ ប៊ុន រ័ត្នថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបលក់ដូរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ។
នគរបាលប៉ុស្តិ៍បានឲ្យដឹងថា នៅយប់​កើតហេតុ ម្ចាស់ហាងបានដេកយាមនៅក្នុងតូបលក់ទូរស័ព្ទដៃ ស្រាប់តែ ឮសំរឹបជើងលើដំបូងផ្ទះ ហើយក៏ស្រែកចោរៗ  ធ្វើអោយជនសង្ស័យ៣នាក់ បានរត់ឡើងម៉ូតូមួយគ្រឿងគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូមួយគ្រឿង ម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១AW-២៧៥២ មួយសន្ទុះ​ក្រោយមកស្រាប់លេចមុខជនសង្ស័យម្នាក់ បានដើរមកយកម៉ូតូថា ខ្លួនបានភេ្លច ក៏ត្រូវប្រជាពរដ្ឋចាប់ប្រគល់ឲ្យ​សមត្ថកិច្ច ព្រមទាំងដកហូតកន្រ្តៃកាត់ដែក១, កាំបិត១, ក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ១កញ្ចប់តូច រួចក៏បញ្ជូនមកសួរនាំនៅ​ប៉ុស្តិ៍ព្រែកឯង ។
បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ព្រែកឯង កសាងសំ​ណុំរឿងបញ្ជូ​នបន្តមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ សណ្តោស


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print