ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំ ណោម៤នាក់ត្រូវបានប្រជាពលរដ្ឋចាប់ ខ្លួនប្រគល់អោយសមត្ថកិច្ចមូលដ្ ឋានដោយឡែក៣នាក់ទៀតរត់គេចខ្លួនបា ត់បន្ទាប់ពីក្រុមជនសង្ស័យធ្វើ សកម្មភាពគាស់ដំបូលហាងលក់ទូរស័ព្ ទដៃដើម្បីលួចសម្ភារៈតែមិនបានសម្ រេច ដោយសារម្ចាស់ហាងតាមទាន់ស្រែកចោ រ ចោរ ភ្លាមនោះអ្នកជិតខាងចេញអន្តរាគមន៍ ចាប់ខ្លួនបានម្នាក់ ។
ករណីកើតចោរកម្មកណ្តាលអាធ្រាត្រ នេះបានកើតឡើងកាលពីម៉ោង១រំលងអធ្ រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចហាងលក់ទូរស័ព្ទមួយកន្លែងជា ប់ប៉ុស្តិ៍ព្រែកឯង ក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះ ម៉ៅ ជា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣២៩ ភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ ក ស្រុកពាមរក៍ ខេត្តព្រៃវែង។ ចំណែចជនរងគ្រោះឈ្មោះ ប៊ុន រ័ត្នថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបលក់ដូរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ។
នគរបាលប៉ុស្តិ៍បានឲ្យដឹងថា នៅយប់កើតហេតុ ម្ចាស់ហាងបានដេកយាមនៅក្នុងតូបលក់ ទូរស័ព្ទដៃ ស្រាប់តែ ឮសំរឹបជើងលើដំបូងផ្ទះ ហើយក៏ស្រែកចោរៗ ធ្វើអោយជនសង្ស័យ៣នាក់ បានរត់ឡើងម៉ូតូមួយគ្រឿងគេចខ្លួន បាត់ស្រមោល ដោយបន្សល់ទុកម៉ូតូមួយគ្រឿង ម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១AW-២៧៥២ មួយសន្ទុះក្រោយមកស្រាប់លេចមុខជ នសង្ស័យម្នាក់ បានដើរមកយកម៉ូតូថា ខ្លួនបានភេ្លច ក៏ត្រូវប្រជាពរដ្ឋចាប់ប្រគល់ឲ្យ សមត្ថកិច្ច ព្រមទាំងដកហូតកន្រ្តៃកាត់ដែក១, កាំបិត១, ក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ១កញ្ចប់តូច រួចក៏បញ្ជូនមកសួរនាំនៅប៉ុស្តិ៍ ព្រែកឯង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានស មត្ថកិច្ចប៉ុស្តិ៍ព្រែកឯង កសាងសំណុំរឿងបញ្ជូនបន្តមកអធិកា រដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្ បាប់៕ សណ្តោស