មនុស្ស១០នាក់ត្រូវនគរបាលខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជួនទៅតុលាការក្នុងសំណុំរឿង០៧ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័័យ១០នាក់ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខបានកសាងសំណុំរឿងបញ្ជួនទៅតុលាកាក្នុងសំណុំរឿង០៧ករណីផ្សេងគ្នាក្រោយពីសមត្ថកិច្ចបញ្ចប់និតិវិធីសាកសួរួចមក។កាលពីថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៨ ព្រឹកមិញនេះ។

សមត្ថកិច្ចប្រាប់ថា៖ កាបញ្ជួនជនសង្ស័យទាំង១០នាក់ទៅកាន់តុលាកានាព្រឹកនេះបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនពួកគេក្នុងមូលដ្ឋានខណ្ឌនាពេលកន្លងមកហើយបានបញ្ចប់និតិវិធីសួនាំរួចរាល់។ដោយជនសង្ស័យទាំងនេះមានជាប់ពាក់ព័ន្ធនិងករណីផ្សេងៗគ្នាមាន៧ករណី។

មានករណីលួច២ករណី។ ករណីឆក់១ករណី។ករណីរំលោភលទំនុកចិត្ត១ករណី។ករណីជួញដូរនូវសារធាតុញៀន១ករណី។ករណីលេងល្បែងសុីសង(ជល់មាន់)១ករណី។និងករណីប្រើប្រាស់គ្រឿងញៀន១ករណី។

នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងទៀតថា ជនសង្ស័យទាំង១០នាក់ក្នុងនោះមានស្រីម្នាក់ហើយត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទាំង៦បានធ្វើការឃាត់ខ្លួននាពេលកន្លងមកដោយការឃាត់ខ្លួននេះបន្ទាប់ពីកម្លាំងបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់រាល់បទល្មើសដែលអាចកើតមានហើយបានឃើញជនសង្ស័យទាំងនេះក៍ឃាត់ខ្លួន។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានអោយដឹងថា ជនសង្ស័យដែលបញ្ជួនទៅតុលកានាព្រឹកនេះមាន១០នាក់ស្មើរ៧ករណីក្នុងនោះមានស្រីម្នាក់ជាប់ពាក់ព័ន្ធបទល្មើសល្បែងសុីងខុសច្បាប់ជល់មាន់១ករណី។និងករណីលួច២ករណី។ ករណីឆក់១ករណី។ករណីរំលោភលទំនុកចិត្ត១ករណី។ករណីជួញដូរនូវសារធាតុញៀន១ករណី។និងករណីប្រើប្រាស់គ្រឿងញៀន១ករណី។សរុបទាំងអស់៧ករណី។

លោក អធិការនគរបាលខណ្ឌសែនសុខក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមជួយសហការណ៍និងផ្តាល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនិងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាប៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print