ទុសេខ្សែភ្លើងឆេះហ៊ុយផ្សែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនឹងសមត្ថកិច្ចខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងផ្ទះវីឡាដាក់យីហោពិគ្រោះយោបល់លើគ្រប់បញ្ហាអាជីវកម្មស្របច្បាប់មួយកន្លែង ត្រូវបានឆ្លងចរន្ដអគ្គិសនីបណ្ដាលឲ្យផ្ទុះសេខ្សែភ្លើងបង្កជាអណ្ដាតភ្លើង មានភ្ញាក់ផ្អើលដល់ប្រជា​ពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះជួយអត្តរាគមន៍ភ្លាមៗ ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅតា​នៅតាមបណ្ដោយផ្លូវ១៩៣៨ ស្ថិតនៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

​​តាមសម្តី​ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺ​ទីតាំងខាងលើនេះ បានដាច់ចរន្ថអគ្គិសនី (ដាច់ភ្លើង)ពេលនោះម្ចាស់ទីតាំងបានទៅបញ្ឆេះម៉ាស៊ីនភ្លើង ស្រាប់តែមួយសន្ទុះក្រោយមកក៏ភ្លើងរដ្ឋ បានឆេះមកវិញ ដោយសង្ស័យថាអាចបណ្ដាលមកពីភ្លើងរដ្ឋបានបុកជាមួយភ្លើងម៉ាស៊ីន បង្កជាការផ្ទុះឡើងដូចសម្លេងផាវ ។ ខណៈនោះស្រាប់តែមានអណ្ដាតភ្លើងឆេះឡើង ធ្វើឲ្យម្ចាស់ផ្ទះនិង​ពួកគាត់បាននាំគ្នាយកបំពង់ពន្លត់​អគ្គិភ័យ​ មកបាញ់​អស់ជិត១០បំពង់ទើបរលត់ទៅវិញ ។

ក្នុងហេតុការណ៍នោះដែរ គឺឃើញកម្លាំងសម​ត្ថ​កិ​ច្ច​មូលដ្ឋាន ​ចុះ​​ទៅ​​កន្លែ​ងកើ​ត​​ហេ​តុក៏បានហៅរថយន្តពន្លត់អគ្គិភ័យ រប​ស់​សា​លាខណ្ឌ​មួយគ្រឿងមកជួយអន្តរាគមន៍ផងដែរ តែមិនបានបាញ់នោះទេ ព្រោះភ្លើងបានរលត់ទាំងស្រុងវិញភ្លាមៗបន្ទាប់ពីពលរដ្ឋបាញ់ពន្លត់ ។

គួរប​ញ្ជា​ក់​​​ថា​នៅ​ក្នុ​ង​អគ្គិភ័យនេះ មិនបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិនោះទេ គឺ​គ្រាន់តែខូចខាងខ្សែភ្លើ​ងបន្តិចបន្តួចប៉ុណោះ និងមិនបង្កគ្រោះ​ថ្នាក់​ដ​ល់ន​រណាម្នាក់នោះឡើយ ៕តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print