ផ្លាស់ប្តូរទស្សនៈបទពិសោធន៍ល្អៗសម្រាប់កងទ័ពប្រទេសកម្ពុជា-វៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីផ្លាស់ប្តូរទស្សនៈបទពិសោធន៍ល្អៗសម្រាប់កងទ័ពប្រទេសទាំងពីរ លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ឯកបម្រុង លឿង គឿង លេខាមជ្ឈឹមបក្ស ប្រធានអគ្គស្នងការនយោ បាយ កងទ័ពប្រជាជនវៀតណាមបានលេីកឡេីងពីការឆ្លុះបព្ចាំាងទស្សនៈវិស័ យនយោបាយ និងការវិវត្តន៍ សភាពការណ៍ថ្មីៗក៏ដូចជាការព ង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិ បត្តិការលេីវិស័យនយោបា យ ការពារជាតិរវាងកងទ័ពប្រទេ សទំាងពីរកម្ពុជា-វៀតណាម ។

ការលេីកឡេីងបែបនេះ របស់មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិប្រទេសពីរបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃព្រហស្បតិ៍ ១១ កើ ត ខែបទ្របទ ឆ្នាំចសំរឹ ទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០១៨ នៅសាល​ប្រជំុក្រសួង។ ការអព្ជេីាញមកបំពេញទស្សនកិច្ចជាមិត្តភាពផ្លូវការ នៅព្រះរា ជាណាចក្រកម្ពុជា ស្របពេលដែលសភាពការណ៍ មានការវិវ ត្តន៍យ៉ាងឆាប់រហ័ស ទាំងក្នុងនិងលេីសកលោក តំបន់ ក៏ដូច ជាការវិវត្តន៍នៃសភាពការណ៍ ថ្មីៗនៅព្រះរាជាណាចក្រ កម្ពុជា ពិ សេសទំនាក់ទំនង កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ ទ្វេឡេីងថែម ទៀតក្នុងការអនុវត្តយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធ ភាពតាមពិធីសារនិង កិច្ចសហប្រតិបត្តិការប្រចាំឆ្នាំដែលបានដាក់ ចេញសម្រាប់ឆ្នាំ ២០១៨-២០១៩ ។

ទន្ទឹមនិងនេះកិច្ចប្រជំុទទួ លបានការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកថ្មីៗមួយចំនួន និងសំណូមពរភារកិច្ចក៏ ដូចជាទិសដៅកិច្ចសហ ប្រតិបត្តិការសម្រាប់អនុវត្តនាពេលខាងមុខ ឱយទទួលបានលទ្ធផលប្រសេីរឡេីងថែមទៀតផងដែរ ។

គួររំឮកផងដែរថា: ក្នុងដំណេីរទស្សនកិច្ចរយះពេល ៣ ថ្ងៃ នេះបន្ទាប់ពីផ្លាស់ប្តូរបទពិសោធន៍ ទស្សនៈនយោបាយការ ពារជាតិគណៈប្រតិភូ ដាក់កម្រងផ្កា និង គោរពវិញ្ញាណក្ខន្ធនៅស្តូបមិត្តភាព កម្ពុជា-វៀតណាម ទស្សនាកងពលតូចថ្មេីរជេីងលេខ ៧០ សម្តែងការគួរសម សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងសម្តេ ច អគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះ រាជាណាចក្រកម្ពុជា ព្រមទាំងទស្សនា ព្រះបរមរាជវាំង សារ មន្ទីរជាតិ សារមន្ទីរទួលស្លែង ផងដែរ ៕

សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print