ក្រសួងហិរញ្ញវត្ថុអាមេរិកដាក់មន្ត្រីរុស្ស៊ី៣៣រូបក្នុងបញ្ជីខ្មៅ

ចែករំលែក៖

សារព័ត៌មាន Sputnik បានផ្សាយថា អាមេរិកបានសម្រេចដាក់មន្ត្រីរុស្ស៊ី៣៣រូប និង ក្រុមហ៊ុន មួយចំនួនរបស់រុស្ស៊ីចូលក្នុងបញ្ជីខ្មៅ ។ ទាំងនោះមានន័យថា អ្នកណាដែលមានទំនាក់ទំនងរកស៊ីជាមួយបុគ្គលស្ថិតនៅក្នុងបញ្ជីខ្មៅនោះ នឹងត្រូវទទួលរងការដាក់ទណ្ឌកម្មពីអាមេរិក ។

ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មលើមន្ត្រីរុស្ស៊ី៣៣រូប បន្ថែមទៀតនេះគឺធ្វើឡើងតាមមាត្រាទី២៣១នៃច្បាប់ប្រឆាំងសត្រូវរបស់អាមេរិក តាម រយៈការដាក់ទណ្ឌកម្ម ។ នៅក្នុងសេចក្តី ប្រកាស ក្រសួងការបរទេស អាមេរិក បាន បញ្ជាក់ថា បុគ្គល់ណាដែលមានសកម្មភាពទំនាក់ទំនង ឬរកស៊ីជាមួយមន្ត្រី ក្រុមហ៊ុន រុស្ស៊ី៣៣រូបខាងលើនឹងត្រូវទទួលរងការដាក់ទណ្ឌកម្មពីអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Heather Nauert បានបញ្ជាក់ថា រដ្ឋាភិ បាលអាមេរិក នឹងបន្តអំពាវនាវដល់បណ្តាប្រទេសជុំវិញពិភពលោកផ្អាកការរកស៊ីជាមួយក្រសួងការពារជាតិ និងចារកិច្ចរុស្ស៊ី។

កន្លងមកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានផ្តល់សិទ្ធិដាក់ទណ្ឌកម្មទៅលើ ក្រសួងហិរញ្ញវត្ថុ ។ រូបភាពនៃការដាក់ទណ្ឌ កម្ម គឺមានការបង្កកប្រាក់ បុគ្គលដែលមានឈ្មោះនៅក្នុងបញ្ជីខ្មៅនិងហាមប្រាម ពាណិជ្ជកម្ម ក៏ដូចជាចូលក្នុងទឹកដីអាមេរិក ៕  ម៉េវ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print