ប្រទេសឥណ្ឌា៖ ល្អម្ស៉ាងដែរ! ច្បាប់ថ្មីនៅក្នុងប្រទេសឥណ្ឌា នេះនឹងអាចជួយការពារស្ត្រីភេទ ដែលតែងតែរងគំនាប់ពីស្វាមីរបស់ខ្លួន ដែលចេះតែគម្រាមកំហែងលែងលះ ដោយដឹងថា ការលែងលះជាចំណុចខ្សោយរបស់ស្ត្រីគ្រប់រូប មិនចង់ឲ្យបែកបាក់គ្រួសារ។
សារព័ត៌មាន AFP បានផ្សាយថា៖ រដ្ឋាភិបាលឥណ្ឌា បានអនុម័តច្បាប់ ដាក់គុក ខ្ពស់បំផុត៣ឆ្នាំ ដល់ «ប្តីកំហូច» ដែលចេះតែព្រមានភរិយាខ្លួនឯង គម្រាម លែងលះគ្នា។ នៅពេលនេះបុរសជាប្តីបើនិយាយពាក្យថា Talaq ៣លើក អាចត្រូវជាប់គុក ។
នេះជាច្បាប់ថ្មីមួយអាចជួយការពារស្ត្រី រួចផុតពីការគម្រាមកំហែងពី ស្វាមីរបស់ខ្លួន ពីការលែងលះ ដើម្បីបិទបាំងកំហុសរបស់ខ្លួន។ នៅពេលធ្វើខុស «ដើរផឹក ដាច់យប់, ចូលខារ៉ាអូខេ …» ពេលភរិយាស្តីបន្តោសបន្តិចបន្ទួច ប្តីខ្លះធ្វើជាខឹង ព្រមាននលែងលះ ដើម្បីកំឲ្យស្តីបន្តទៀត ដោយដឹងថា ភរិយាស្រឡាញ់ខ្លួនមិនចង់មានគ្រួសារបែកបាក់ ។
ចំណុចទាំងនោះហើយបានបានជា រដ្ឋាភិបាល ឥណ្ឌា ចេញច្បាប់ដើម្បីការពារសិទ្ធិស្ត្រី ជនជាតិអិស្លាម នៅឥណ្ឌា ។ប៉ុន្តែច្បាប់នេះ មិនទាន់ត្រូវបានសភាអនុម័តនៅឡើយ ។ គម្រោងច្បាប់ និង អនុវត្តទៅលើគ្រប់រូបភាព ចំពោះពាក្យថា លែងលះ ទាំងការនិយាយផ្ទាល់ ការផ្ញើរសារ ឬសរសេរសបុត្រជាដើម។
រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ឥណ្ឌាលោក រ៉ាវី សានកា ប្រាសាត បានបញ្ជាក់ថា ចំនួនគូរស្វាមីភរិយាលែងលះគ្នា នៅតែបន្តកើនឡើង ខ្ពស់ សម្រាប់ក្រុមសហគមន៍អិស្លាមនៅក្នុងប្រទេសឥណ្ឌា៕
ដោយ៖ មែវ សាធី