រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនរងនូវភាពអាម៉ាស់យ៉ាងខ្លាំងនៅពេលដែលអីុរ៉ង់ បដិសេធ ក្នុងការពិភាក្សាលើបញ្ហាបរមាណូ និងមីស៊ីល ដោយសារតែអាមេរិកបានធ្វើ ឲ្យបាត់បង់ទំនុកចិត្ត ធ្វើអ្វីតាមតែអំពើចិត្ត របស់បុគ្គលមេដឹកនាំ បើទោះបីអន្តរជាតិ ទទួលស្គាល់ក្តី ។
អីុរ៉ង់ បានបដិសេធនុវសំណើពិភាក្សា ថ្មីបំផុតពីអាមេរិកដោយបញ្ជាក់ថា ទីក្រុង វ៉ាស៊ីនតោន បានបំពានលើកិច្ចព្រមព្រៀងជាច្រើនចំណុចដែលបានចុះហត្ថលេខា កាល ពីឆ្នាំ២០១៥។ ប្រធានាធិបតីត្រាំបានដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូអីុរ៉ង់ នៅខែឧសភា កន្លងមក ដោយបញ្ជាក់ថា កិច្ចព្រមព្រៀងនោះមិនមានកម្លាំងគ្រប់គ្រាន់ ។
អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអីុរ៉ង់ លោក Brian Hook បានបញ្ចាក់ថា សេតវិមាន បានបង្ហាញពីគោលបំណងពិភាក្សា ដើម្បី ចុះកិច្ចព្រមព្រៀងថ្មី ជាមួយអីុរ៉ង់ ក្នុងនោះ មានទាំងកម្មវិធីកាំជ្រួចមីស៊ីល ដែលបានបង្ក ផលប៉ះពាល់នៅក្នុងតំបន់ ។
លោក Brian Hook បញ្ជាក់ទៀតថា កិច្ចព្រមព្រៀងដែលទីក្រុងវ៉ាស៊ីនតោនចង់ បាន គឺមិនមែនជាកិច្ចព្រមព្រៀងធម្មតាឡើយ រវាងរដ្ឋាភិបាលប្រទេសទាំងពីរ គឺជា សន្ធិសញ្ញា។
រដ្ឋមន្ត្រីការបរទេសអីុរ៉ង់ លោក Mohammad Javad Zariffបានបញ្ជាក់ថា កិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥គឺមិនមែនជាកិច្ចព្រមព្រៀងបុគ្គលនោះឡើយគឺជាកិច្ចព្រមព្រៀងអន្តរជាតិ ដែលអង្គការសហ ប្រជាជាតិទទួលស្គាល់ តែអាមេរិកបាន បំពានដោយដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះ។ អាមេរិកបានបំពានកិច្ចព្រមព្រៀង ហើយធ្វើដូចខ្លួនឯងចង់បានសន្តិភាពតែ ប៉ុណ្ណោះ ។
ប្រទេសមហាអំណាច៥ផ្សេងទៀតដែលស្ថិតនៅក្នុងកិច្ចព្រមព្រៀងបានខិតខំរក្សាកិច្ចព្រមព្រៀងបរមាណូអីុរ៉ង់ ដើម្បីទប់ ស្កាត់អីុរ៉ង់ បន្តផលិតបរមាណូ ។ ប៉ុន្តែរដ្ឋាភិបាលទីក្រុងតេអេរ៉ង់បានបញ្ជាក់ថា ការ បង្កើនកម្មវិធីបរមាណូមានគោលដៅសន្តិភាពគឺដើម្បីបម្រើដល់វិស័យថាមពលអគ្គិសនីតែប៉ុណ្ណោះ ៕ ម៉េវ សាធី