ព័ត៌មានថ្មី រថយន្តលុច្សសុីសពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបន្តទៅបុកដើមត្របែកព្រៃនិងបុកទ្វាររបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ ចែករំលែក៖ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តលុច្សស៊ីស RX300 តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ស្តុបក្តាន់ពីរក៏បានវ៉ារថយន្ត មួយ គ្រឿងទៀត បណ្ដាលឲ្យរ៉េចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់ ២កង់ ឯរថយន្តមិនទាន់អស់ល្បឿនក៏បានបន្តទៅបុកដើមត្របែកព្រៃបាក់អស់ ១ ដើម ហើយទៅបុក ទ្វារផ្ទះប្រជាពលរដ្ឋបាក់អស់ មួយផ្ទាំងថែមទៀត ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៏ ទី២២ ខែកញ្ញា ឆ្នាំ២០១៨ ត្រងុចំណុចស្តុបក្តាន់២ ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តៃកុងរថយន្តបង្កមានវ័យប្រហែល៣០ឆ្នាំជាង ភេទប្រុស មិនស្គាល់អត្តសញ្ញាណនៅឡើយទេ។ តាមសម្តីប្រជាពលរដ្ឋម្នាក់បានឃើញហេតុការនេះ ប្រាប់ឲ្យដឹងថាមុនដំបូងរូបគាត់បានបើករថយន្ត ម៉ាកលុច្សសុីស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2M.9226 បើកតាមផ្លូវសហព័ន្ធរុស្សុី ទឹសដៅពីកើតទៅលិច បើកដោយបុរសម្នាកយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានវ៉ារថយន្តមួយគ្រឿងទៀតមិនចាំម៉ាកយ៉ាងលឿនមិនប្រយ័ត្នក៏បុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២ផ្ទាំងហើយរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅបុកដើមត្របែកព្រៃបាក់អស់មួយដើម ហើយដើមត្របែកព្រៃខ្ទាតទៅបុកចំទ្វាររបងផ្ទះប្រជាពលរដ្ឋបាក់អស់មួយផ្ទាំង។ចំណែក រថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង សំណាងល្អមិនមានអ្នករងរបួសនោះទេ។ ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានទំនាក់ទំនងជំនាញចរាចរណ៏ក្រុងមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ័ជើងគោក ស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ ... ចែករំលែក៖