ខេត្ដកំពង់ស្ពឺ៖ ជនសង្ស័យជាឃាត ករវាយសម្លាប់ស្ដ្រីវ័យចំណាស់រួចជាន់ ជ្រមុជក្នុងភក់និងចោរលួចគោម្នាក់ ទៀតដែលសមត្ថកិច្ចនគរបាលស្រុក សំរោងទងនិងស្រុកឧដុង្គចាប់ខ្លួនបញ្ជូន ទៅឃុំនៅស្នងការដ្ឋាននគរបាលខេត្ដ កំពង់ស្ពឺ ត្រូវបានគេបង្ហើបឱ្យដឹងថា ជន សង្ស័យទាំង២នាក់នេះបានលួចហែកគុក រត់គេចខ្លួនដោយសុវត្ថិភាពកាលពីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
តាមប្រភពបានបន្ដថា ជនសង្ស័យ ជាឃាតកសម្លាប់ស្ដ្រីវ័យចំណាស់យ៉ាង ព្រៃផ្សៃហើយបានហែកចម្រឹងបង្អួចគុក រត់គេចខ្លួនឈ្មោះ ចាន់ រិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រៃនរា ឃុំក្ទម្ពក្រាំង ស្រុកសំរោងទង ខេត្ដកំពង់ ស្ពឺ ។ ជននេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៥ បន្ទាប់ពីមានអ្នកស្រុកបានប្រទះ ឃើញស្ដ្រីវ័យចំណាស់ម្នាក់ត្រូវបានគេ វាយសម្លាប់រួចជាន់ជ្រមុជទៅក្នុងភក់ ។ ចំណែកជនសង្ស័យជាចោរលួចគោម្នាក់ ទៀតដែលបានហែកគុករត់គេចខ្លួនជា មួយនឹងជនសង្ស័យជាឃាតកខាងលើ នេះឈ្មោះ សេម វិត ហៅខ្មៅ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្រាំងអារីយ៍ ឃុំ ភ្នំតូច ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ ។ ជននេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង១និង៣០ នាទីរសៀល ខណៈដែលជនសង្ស័យរូប នេះលួចយកគោអ្នកភូមិ២ក្បាលចងឱ្យស៊ីស្មៅ ។
ជុំវិញជនសង្ស័យជាឃាតកសម្លាប់ មនុស្សនិងជនសង្ស័យជាចោរលួចគោ អ្នកដ៏សកម្មចាប់ខ្លួនបានហើយបែរជា សមត្ថកិច្ចនគរបាលនៅស្នងការដ្ឋាន នគរបាលខេត្ដកំពង់ស្ពឺធ្វេសប្រហែសក្នុង ការយាមកាមធ្វើឱ្យជនសង្ស័យហែកគុក រត់ដោយស្រួលនេះ លោក កែវ ពិសី ស្នងការនគរបាលខេត្ដកំពង់ស្ពឺបានឆ្លើយតបតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០១៥ ថា ជនសង្ស័យខាងលើ នេះពិតជាហែកគុករត់ពិតមែន ។ លោក បញ្ជាក់ថា “វាហែកចម្រឹងបង្អួចរត់”។ លោកស្នងការបានបន្ដថា ពេលជន សង្ស័យរត់គេចខ្លួនគឺមានអ្នកយាមហើយ ពេលនេះសមត្ថកិច្ចបាននិងកំពុងតាម ចាប់ខ្លួនជនសង្ស័យ ។
គួររំលឹកថា កាលពីវេលាម៉ោង៦និង ១៦នាទីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៥ គេបានប្រទះឃើញស្ដ្រីវ័យចំណាស់ ម្នាក់ត្រូវគេសម្លាប់នៅចំណុចភូមិព្រៃ នរា ឃុំក្ទម្ពក្រាំង ស្រុកសំរោងទង ខេត្ដ កំពង់ស្ពឺ ខណៈគេដឹងថាស្ដ្រីរងគ្រោះបាន បាត់ពីផ្ទះមួយយប់ក្រោយយកគោទៅចងឱ្យស៊ីស្មៅក្នុងវាលស្រែក្រោយភូមិ ។
សាកសពស្ដ្រីរងគ្រោះត្រូវបានគេ ស្គាល់ឈ្មោះ *ទូច ញឹក អាយុ៧១ឆ្នាំ ជា កសិករ រស់នៅភូមិកើតហេតុ ។
ក្រុមគ្រួសារស្ដ្រីរងគ្រោះបានឱ្យដឹង ថា មុនពេលកើតហេតុស្ដ្រីរងគ្រោះបាន ដឹកគោទៅចងឱ្យស៊ីស្មៅតាំងពីថ្ងៃទី២៣ ខែវិច្ឆិកា ហើយបាត់មិនឃើញត្រឡប់ មកផ្ទះរហូតដល់អ្នកស្រុកប្រទះឃើញ ស្លាប់នៅវាលស្រែក្រោយភូមិតែម្ដង ។
សាកសពស្ដ្រីរងគ្រោះក្រោយពីនគរ បាលបច្ចេកទេសពិនិត្យបានសន្និដ្ឋានជំ ហានដំបូងថា ស្ដ្រីរងគ្រោះត្រូវឃាតក វាយនឹងវត្ថុរឹងសម្លាប់ត្រង់ក្បាលចំនួន ៣កន្លែង ហើយជាន់ពន្លិចទៅក្នុងភក់ ។
ករណីសម្លាប់ស្ដ្រីខាងលើនេះត្រូវបាន សមត្ថកិច្ចសង្ស័យថា ជារឿងគំនុំព្រោះ ស្ដ្រីរងគ្រោះធ្លាប់មានទំនាស់រឿងដីធ្លី យ៉ាងស្រួចស្រាល់ជាមួយនឹងជនសង្ស័យដែលនគរបាលឃាត់ខ្លួន ហើយលួច ហែកគុករត់ទាំងយប់ខាងលើនេះ ។
ដោយឡែកជនសង្ស័យលួចគោដែលគេសង្ស័យបានសហការជាមួយនឹងជន សង្ស័យជាឃាតកសម្លាប់ស្ដ្រីរងគ្រោះ ខាងលើនេះបានហែកគុករត់ចេញព្រម ជាមួយគ្នា ។ ជនសង្ស័យដែលលួចគោ អ្នកភូមិម្នាក់នេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយ នគរបាលស្រុកឧដុង្គ ដឹកនាំដោយលោក វរសេនីយ៍ត្រី ពីង ពៅ អធិការរងនគរ បាលស្រុកឧដុង្គ ទទួលបន្ទុកផ្នែកព្រហ្ម ទណ្ឌ ។ ជាមួយការចាប់ខ្លួនចោរលួចគោ ឈ្មោះ សេម វីត ហៅខ្មៅ នេះដែរ សមត្ថកិច្ចបានដកហូតគោ២ក្បាល ប្រគល់ទៅឱ្យម្ចាស់គោឈ្មោះ ខុន ទូច ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ ក្រាំងអារីយ៍ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្ដ កំពង់ស្ពឺ ។
បើតាមលោក ពីង ពៅ បានអះអាង ថា ជនសង្ស័យខាងលើនេះជាមុខសញ្ញា លួចគោអ្នកភូមិដ៏សកម្មនៅក្នុងស្រុក ឧដុង្គ ខេត្ដកំពង់ស្ពឺ* ។
ពាក់ព័ន្ធនឹងជនសង្ស័យ២នាក់លួច ហែកគុករត់នៅក្នុងស្នងការដ្ឋាននគរ បាលខេត្ដកំពង់ស្ពឺនេះដែរ ត្រូវបានប្រជា ពលរដ្ឋមួយចំនួននៅខេត្ដកំពង់ស្ពឺដែល បានដឹងធ្វើការរិះគន់ចំពោះថ្នាក់ដឹកនាំ ដែលធ្វេសប្រហែសឱ្យជនសង្ស័យហែក គុករត់រួច ។ តែយ៉ាងណាសំណាងហើយ ដែលជនសង្ស័យមិនបើកឃ្លាំងយកអាវុធ របស់សមត្ថកិច្ចម្ល៉េះប្រាកដជាវីវរធំមិនខាន ។ ចំពោះករណីនេះចាំមើលលោក ស្នងការគិតយ៉ាងណាចំពោះក្រុមគ្រួសារជនរងគ្រោះនិងអ្នកណាជាអ្នកទទួលខុស ត្រូវចចំពោះការបាត់ជនសង្ស័យជា ឃាតកសម្លាប់ស្ដ្រីខាងលើនិងចោរលួចគោ? ៕
ដោយ៖ សេនាស័ក្ដិ