ជនជាតិ​វៀតណាម​របស់ក្រុមហ៊ុន​ហង្ស​អា​ញ់​លំ​ផាត បើករថយន្តបង្ក​គ្រោះថ្នាក់​ស្លាប់​៣​នាក់​ឪពុក​ម្តាយ​ និង​កូន​យ៉ាង​អាណោចអាធ័ម​

ចែករំលែក៖

​ខេត្តរតនគិរី​៖​ រថយន្ត​ក្រុមហ៊ុនចំការកៅស៊ូ​ហង្ស​អា​ញ់​លំ​ផាត​ បើកបរ​ដោយ​ជនជាតិ​វៀតណាម​ ដែល​ស្រវឹងស្រា​ជោកជាំ​ បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ ទៅ​បុក​ម៉ូតូ​ដែល​កំពុង​បើកបរ​នៅ​លើ​ផ្លូវ​អាទិភាព​របស់​ខ្លួន​បណ្តាល​ឲ្យ​ស្លាប់​៣​នាក់​ឪពុក​ ម្តាយ​ និង​កូនប្រុស​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើតហេតុ​ ។​

IMG-20151125-WA0093

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​ ភូមិ​ព្រួក​ ឃុំ​ប៉ា​តាង​ ស្រុក​លំ​ផាត់​ ខេត្តរតនគិរី​ ។​

​អ្នករាយការណ៍​ព័ត៌មាន​គេហទំព័រ​នគរវត្ត​ប្រចាំ​នៅ​ខេត្តរតនគិរី​ លោក​ អ៊ុ​ច​ សា​វុ​ទ្ធ​ បាន​បញ្ជាក់​ថា​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​រវាង​រថយន្ត​ នឹង​ម៉ូតូ​នេះ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៣​នាក់​យ៉ាង​អាណោចអាធ័ម​ ។​ ចំណែក​ខាង​អ្នកបើកបរ​រថយន្ត​បង្ក​របស់​ក្រុមហ៊ុនចំការកៅស៊ូ​លំ​ផាត​ដែល​សុទ្ធតែ​ស្រវឹងស្រា​ និង​ជា​ជនជាតិ​វៀតណាម​នោះ​បាន​រង​របួសធ្ងន់​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ ក្រុម​ជន​បង្ក​នេះ​បាន​ហាម​អ្នកកាសែត​មិន​ឲ្យ​ថតរូប​ពួក​គេ​ដែល​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ​ទៀត​ផង​ ។​

​នគរបាល​ចរាចរណ៍​មូលដ្ឋាន​ដែល​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ​ រថយន្ត​បង្ក​ម៉ាក​ CRITON​ ពាក់​ស្លាក​លេខ​ រតនគិរី​ 2A-​ 0380​ ពណ៌​កណ្តុរ​ល្មែះ​ ចរាចរណ៍​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ក្នុង​ស្ថានភាព​អ្នកបើកបរ​ស្រវឹងស្រា​

​លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​រេ​ចង្កូត​ចូល​ទៅ​ផ្លូវ​អាទិភាព​របស់​ម៉ូតូ​ជិះ​ឌុ​ប​គ្នា​៣​នាក់​ ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង​នោះ​ បណ្តាល​ឲ្យ​ស្លាប់​ទាំង​៣​នាក់​តែ​ម្តង​ ។​

​ប្រភព​បាន​បន្ត​ថា​ ជន​រង​គ្រោះ​ទាំង​៣​នាក់​ដែលស្លាប់មានឈ្មោះ​ ១​.ចាន់​ លាភ​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ ទីលំនៅ​ភូមិ​ព្រួក​ ឃុំ​ប៉ា​តាង​ ស្រុក​លំ​ផាត់​ ខេត្តរតនគិរី​,​ ២​.ឈ្មោះ​ មុន​ សា​រឿ​ន​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ត្រូវជា​ប្តី​ ស្ត្រី​ឈ្មោះ​ចាន់​ លាភ​ ជា​អ្នកបើកបរ​ម៉ូតូ​ និង​៣​.ឈ្មោះ​ វិត​ សុវណ្ណ​រាជ​ ភេទ​ប្រុស​ អាយុ​១០​ឆ្នាំ​ ត្រូវជា​កូនចិញ្ចឹម​ ។​

​ក្រោយ​វាស់វែង​កន្លែង​កើតហេតុ​ សមត្ថកិច្ច​នាំ​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​ដើម្បី​ដោះស្រាយ​ជា​ក្រោយ​ ។​ រីឯ​សាកសព​ជន​រង​គ្រោះ​ទាំង​៣​នាក់​ សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

IMG-20151125-WA0094

IMG-20151125-WA0091

IMG-20151125-WA0095

IMG-20151125-WA0092

IMG-20151125-WA0097

IMG-20151125-WA0090

IMG-20151125-WA0098

...

ដោយ៖ អ៊ុច សាវុទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print