វាយប្រហារ​ទៅ​លើ​រថយន្ត​ដឹក​កង​អង្គ​រក្សា​រក្សា​សន្តិសុខ​ប្រធានាធិបតី​ទុ​យ​ណេ​ស៊ី​ស្លាប់​១២​នាក់​

ចែករំលែក៖

​ក្រសួងមហាផ្ទៃ​ទុ​យ​ណេ​ស៊ី​បាន​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា​ មនុស្ស​យ៉ាងតិច​១១​នាក់​បាន​បាត់បង់​ជីវិត​ និង​១៧​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ បន្ទាប់​ពី​រថយន្ត​ដឹក​កង​អង្គរក្ស​រក្សា​សន្តិសុខ​របស់​ប្រធានាធិបតី​ទុ​យ​ណេ​ស៊ី​ត្រូវ​បំផ្ទុះ​ស្ថិត​នៅ​ក្នុង​ទីប្រជុំជន​ទុ​យ​ណេ​ស៊ី​កាលពី​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

tuinis

​លោក​ Walid​ Wkini​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ទុ​យ​ណេ​ស៊ី​បាន​បញ្ជាក់​ថា​ ហេតុការណ៍​បំផ្ទុះ​រថយន្ត​ខាងលើ​នេះ​បណ្តាល​ឲ្យ​ស្លាប់​កង​អង្គ​រក្សា​សន្តិសុខ​ប្រធានាធិបតី​១១​នាក់​ ។​ ហេតុផល​នៅ​ពីក្រោយ​ការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​ខាងលើ​នេះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ ហើយ​ក៏​មិន​ទាន់​មាន​ក្រុម​ណាមួយ​ចេញ​មុខ​ទទួលស្គាល់​ការ​វាយប្រហារ​នៅឡើយ​ទេ​ ។​

​ការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ខាងលើ​នេះ​បាន​កើតឡើង​ ក្រោយ​រយៈពេល​មិន​ដល់​១០​ថ្ងៃ​ផង​ដែល​អាជ្ញាធរ​ទុ​យ​ណេ​ស៊ី​ បាន​ដាក់​ពង្រាយ​កម្លាំង​ដើម្បី​រក្សា​សន្តិសុខ​បន្ថែម​ទៀត​នៅ​ក្នុង​រដ្ឋធានី​ កុំ​ឲ្យ​មាន​អំពើ​ហិង្សា​កើតឡើង​ ។​

​ប្រទេស​ទុ​យ​ណេ​ស៊ី​បាន​វក់វី​ដោយ​អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​ក្រុម​អិ​ស្លា​ម​ជ្រុលនិយម​ បន្ទាប់​ពី​អតីត​ប្រធានាធិបតី​ Ben​ Ali​ ត្រូវ​បណ្តេញ​ចេញពី​អំណាច​ក្នុង​ព្រឹត្តិការណ៍​បះបោរ​ឆ្នាំ​២០១១​ ។​

​កាលពីដើម​ឆ្នាំ​២០១៥​ ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ បាន​វាយប្រហារ​២​លើក​គោលដៅ​ទៅ​លើ​ជនបរទេស​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំងក្លា​ដល់​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ទុ​យ​ណេ​ស៊ី​នោះ​ផង​ដែរ​ ។​

​ប្រធានាធិបតី​ទុ​យ​ណេ​ស៊ី​ លោក​ Beji​ Caid​ Essebsi​ បាន​ប្រកាស​ដាក់​រដ្ឋ​ស្ថិត​នៅ​ក្នុង​គ្រាអាសន្ន​ និង​ចេញ​បំរាម​គោចរ​នៅ​ក្នុង​ប្រទេស​នេះ​ផង​ដែរ​ ក្រោយ​ការ​វាយប្រហារ​ខាងលើ​នេះ​រួច​មក​ ។​ ថ្លែង​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ លោក​ Beji​ Caid​ Essebsi​ បាន​បញ្ជាក់​ថា​ ដោយសារ​តែ​ការ​ឈឺចាប់​ពី​ព្រឹត្តិការណ៍​នេះ​ ខ្ញុំ​សូម​ប្រកាស​ដាក់​រដ្ឋ​ស្ថិត​ក្នុង​គ្រាអាសន្ន​រយៈពេល​៣០​ថ្ងៃ​ ដើម្បី​កងកម្លាំង​មាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​បំរាម​គោចរ​នៅ​ក្នុង​ប្រទេស​ទុ​យ​ណេ​ស៊ី​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ចាប់ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ ម៉ោង​នៅ​ក្នុង​តំបន់​ រហូត​ដល់​ម៉ោង​៥​ទៀប​ភ្លឺ​ រៀងរាលថ្ងៃ​ ។​

​លោក​ប្រធានាធិបតី​ Beji​ Caid​ Essebsi​ បាន​ហៅ​ការ​វាយប្រហារ​បំផ្ទុះ​រថយន្ត​ដឹក​កងកម្លាំង​រក្សា​សន្តិសុខ​នោះ​ថា​ ជា​ទ​ង្វើ​ភេរវកម្ម​ ដែល​បណ្តាល​ឲ្យ​ស្លាប់​១២​នាក់​ និង​១៧​នាក់​ផ្សេង​ទៀត​រង​របួស​នោះ​ ៕​

tuinis (2)

Tunisian police block the road leading to the site of an explosion on a bus transporting Tunisia's presidential guard in central Tunis on November 24, 2015, which killed at least 12 people and wounded 16, the interior ministry said. The explosion, described as an "attack" by presidential spokesman Moez Sinaoui, struck on the capital's Mohamed V Avenue, a ministry official told AFP. AFP PHOTO / FETHI BELAID

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print