នរណា​ម្ចាស់​បន​ល្បែង​ច្រើន​ប្រភេទ​នៅ​ប៉ាក់​ខ្ល​ង​ខេត្ដកោះកុង​?

ចែករំលែក៖

​ខេត្ដកោះកុង​៖​ គេ​ដឹង​ថា​មន្ដ្រី​២​រូប​ ស្ថិត​ក្នុង​ស្ថាប័ន​ច្បាប់​បាន​ប្រព្រឹត្ដ​ទ​ង្វើ​ ខុសច្បាប់​ដោយ​បើក​បន​ល្បែង​បញ្ជល់​ មាន់​ យូគី​និង​ អាប៉ោង​ យ៉ាង​គគ្រឹកគគ្រេង​ នៅ​ភូមិ​ចាំ​យាម​ ឃុំ​ប៉ាក់​ខ្ល​ង​ ស្រុក​មណ្ឌល​ សីមា​ ខេត្ដកោះកុង​ ដែល​ធ្វើ​ឱ្យ​ប្រជា​ពល​ រដ្ឋ​រិះគន់​យ៉ាង​ខ្លាំង​ ។​

kong_1 copy

​គេ​បាន​រាយការណ៍​ថា​ មន្ដ្រី​កា​រិ​យា​ ល័យ​តំណាងរាស្ដ្រ​មណ្ឌល​ខេត្ដកោះកុង​ ២​រូប​បាន​និង​កំពុង​បើក​បន​ល្បែង​គ្រប់​ ប្រភេទ​ដោយ​រួម​មាន​ល្បែង​បញ្ជល់មាន់​ ល្បែង​យូគី​ ល្បែង​បៀ​ និង​អាប៉ោង​លេង​ យ៉ាង​គ​គ្រឹ​គ​គគ្រេង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​បរិវេណ​សួនសត្វ​កោះកុង​ក្នុងភូមិ​សាស្ដ្រ​ ភូមិ​ចាំ​យាម​ ឃុំ​ប៉ាក់​ខ្ល​ង​ ស្រុក​មណ្ឌល​ សីមា​ ខេត្ដកោះកុង​ ។​

​ប្រភព​បាន​រាយការណ៍​បន្ដ​ទៀត​ថា​ បន​ ល្បែង​ដ៏​ធំ​មួយ​នេះ​កំពុង​ទាក់ទាញ​ទាំង​ឈ្មួញ​រកស៊ី​ធំៗ​ទាំង​មន្ដ្រីរាជការ​នៅ​ខេត្ដកោះកុង​រាប់រយ​នាក់​ដែល​ញៀន​នឹង​ល្បែង​ ចូល​លេង​ជា​រៀងរាល់ថ្ងៃ​ ។​ ប្រជាពលរដ្ឋ​ បាន​បញ្ជាក់​ថា​ ម្ចាស់​បន​ល្បែង​ដ៏​ធំ​មួយ​ នេះ​ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ជា​ លាង​ហេង​ ជា​ប្ដី​ និង​ឈ្មោះ​ ថា​ត​ ម៉ា​រី​ ជា​ប្រពន្ធ​ ហើយ​ ទាំង​ពីរ​នាក់​នេះ​ជាម​ន្ដ្រី​បម្រើ​ី​ការងារ​នៅ​ ក្នុង​ការិយាល័យ​តំណាងរាស្ដ្រ​មណ្ឌល​ខេត្ដកោះកុង​ ។​ ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ទៀត​ ថា​ ទីតាំង​បន​ល្បែង​ខាងលើ​នេះ​ត្រូវ​បាន​ មន្ដ្រី​ពីរ​នាក់​ប្ដី​ប្រពន្ធ​ជួល​ពី​ម្ចាស់​ដី​ក្នុង​ តម្លៃ​ប្រមាណ​៣០​លាន​រៀល​ក្នុង​មួយ​ខែ​ ពោល​គឺ​១​លាន​រៀល​ក្នុង​មួយ​ថ្ងៃ​ ។​ ចំណែក​ ការ​សាងសង់​បន​ល្បែង​គឺ​អស់​រាប់​ម៉ឺន​ ដុល្លារ​បន្ថែម​ទៀត​ ។​

​តាម​ប្រភព​ខាងលើ​បន​ល្បែង​មួយ​នេះ​ត្រូវ​បាន​សម្ពោធ​បើកទ្វារ​លេង​ជា​ផ្លូវ​ ការ​ចំ​ថ្ងៃ​ដែល​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ព្រមាន​ឱ្យ​មន្ដ្រីរាជការ​កងកម្លាំង​ដក​ ខ្លួន​ចេញ​ឱ្យ​ឆ្ងាយ​ពី​បន​ល្បែង​និង​អំពើ​ ល្មើសច្បាប់​ ព្រោះ​ការ​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ ល្មើស​ទាំងនេះ​នឹង​នាំ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​រាជរដ្ឋាភិបាល​ ។​ យ៉ាង​ ណា​ក៏​ដោយ​បន​ល្បែង​ដ៏​ធំ​មួយ​នេះ​ដែល​ម្ចាស់​វា​ជាម​ន្ដ្រី​ការិយាល័យ​តំណាងរាស្ដ្រ​ខេត្ដកោះកុង​ហាក់ដូចជា​ធ្វើ​ផ្គើន​ទៅ​នឹង​ការ​ព្រមាន​របស់​សម្ដេច​ ហ៊ុន​ សែន​ ឬ​ អាច​និយាយ​ថា​ ពួក​គេ​មិនសូវ​ជា​ខ្លាច​ អំណាច​សម្ដេច​ ហ៊ុន​ សែន​ នោះ​ឡើយ​ ។​

​មន្ដ្រី​សាលាខេត្ដ​កោះកុង​ម្នាក់​បាន​ និយាយ​ថា​បន​ល្បែង​ខាងលើ​នេះ​កំពុង​តែ​ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​មួយ​ ប៉ុន្ដែ​បន​ ល្បែង​នេះ​ ស្ថិត​នៅ​ក្នុង​អតីត​សួនសត្វ​ កោះកុង​និង​លេង​យ៉ាង​អនាធិបតេយ្យ​ក្នុង​សួនសត្វ​ខេត្ដកោះកុង​ និង​មិន​ស្ថិត​ក្នុង​ កាស៊ីណូ​មានច្បាប់​នោះ​ទេ​ ។​

​មជ្ឈដ្ឋាន​ទូទៅ​រួម​ទាំង​ប្រជាពលរដ្ឋ​ បាន​រិះគន់​ចំពោះ​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​ដែល​មិន​ហ៊ាន​ចុះ​បង្ក្រាប​បន​ល្បែង​មួយ​នេះ​ បើ​ទោះជា​ដឹង​ថា​ បន​ល្បែង​ មួយ​នេះ​ខុសច្បាប់​យ៉ាងណា​ក៏​ដោយ​ចុះ​ ព្រោះ​គេ​គិត​ថា​ ទាំង​សមត្ថកិច្ច​ និង​អាជ្ញា​ ធរ​មូលដ្ឋាន​កំពុង​តែ​រស់​យ៉ាង​ស្រួល​ជា​ មួយ​បន​ល្បែង​របស់​មន្ដ្រី​ការិយាល័យ​ តំណាងរាស្ដ្រ​មណ្ឌល​កោះកុង​ ។​

​ស្នងការ​នគរបាល​ខេត្ដកោះកុង​មិន​ អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ ៕​

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print