ខេត្ដព្រះសីហនុ៖ ស្ដ្រីជនជាតិអាល្លឺ ម៉ង់ម្នាក់បានក្អួតចង្អោររហូតដល់ស្លាប់ ខណៈហូបអាហាររួចចុះមុជទឹកសមុទ្រ ជាមួយនឹងមិត្ដប្រុសកាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅចំណុចឆ្នេរសមុទ្រ ម្ដុំអូត្រេះ ១ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះ សីហនុ ។
តាមមន្ដ្រីនគរបាលទេសចរឱ្យដឹង ថា ស្ដ្រីរងគ្រោះឈ្មោះ RICHTER BEFEINA អាយុ៥០ឆ្នាំ កាន់លិខិតឆ្លង ដែនលេខ C5HTFYNJC មានសុពល ភាពរហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ*២០២៤ ។ ស្ដ្រីរងគ្រោះបានចូលមក ស្នាក់នៅហាងអូរត្រេះខោនណឺបារ ស្ថិត នៅអូរត្រេះ១ ភូមិ៦ សង្កាត់លេខ៤ ក្រុង- ខេត្ដព្រះសីហនុ កាលពីថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៥ ។
តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលស្ដ្រីរងគ្រោះបាត់ បង់ជីវិត គេបានឃើញស្ដ្រីរងគ្រោះ អង្គុយហូបអាហារជាមួយនឹងមិត្ដប្រុស។ បន្ទាប់មកស្ដ្រីរងគ្រោះបានចុះទៅមុជ ទឹកសមុទ្រនៅចំណុចកើតហេតុស្រាប់ តែមានអាការក្អួតចង្អោរយ៉ាងខ្លាំងត្រូវ បានគេលើកមកដាក់ក្នុងបន្ទប់ដេកជួយ សង្គ្រោះបឋម តែអកុសលក៏ដាច់ខ្យល់ ស្លាប់ភ្លាមៗតែម្ដង ។ ប្រភពបានបន្ដ ថា នៅហាងដែលស្ដ្រីរងគ្រោះហូបអា ហារនោះភាគច្រើនជាម្ហូបធ្វើពីត្រី ហើយអាហារទាំងនេះភាគច្រើននៅឆៅ ដែលភ្ញៀវបរទេសបរទេសចូលចិត្ដ បរិភោគ។ ជាពិសេសនោះគឺជនជាតិ ជប៉ុន បារាំង និងជនបរទេស ខ្មែរមួយ ចំនួនដែរ ។
តាមការសន្និដ្ឋាន ស្ដ្រីរងគ្រោះអាច ស្លាប់ដោយសារពុលអាហារដែលចម្អិន មិនសូវឆ្អិនឬក៏ហូបត្រីឆៅ ។
សាកសពស្ដ្រីរងគ្រោះត្រូវបាននគរ បាលបច្ចេកទេសនិងគ្រូពេទ្យជំនាញ តម្កល់ទុកនៅកន្លែងកើតហេតុដើម្បី ប្រគល់ឱ្យមិត្ដភក្ដិនិងសាច់ញាតិ បន្ទាប់ ពីបានពិនិត្យសាកសពរួច ៕
ដោយ៖ ឆ្លាមសមុទ្រ