ជនជាតិ​ចិន​ស្រវឹងស្រា​បើករថយន្ដ​ធ្លាក់​សមុទ្រ​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ អ្នក​ចូល​ចិត្ដ​ដើរ​ លេង​យប់​នៅ​ខេត្ដ​ព្រះ​សីហ​នុ​បាន​ប្រាប់​ នគរ​វត្ដថា​កាលពី​វេលា​ម៉ោង​១​យប់​ ថ្ងៃ​ ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ មាន​រថយន្ដ​ ឆ្លាម​មួយ​គ្រឿង​ដែល​មាន​ជនជាតិ​ចិន​ ស្រី​ប្រុស​ប្រមាណ​៤​នាក់​ជិះ​នៅ​ក្នុង​រថ​ យន្ដ​បាន​រេ​ចង្កូត​បើក​ចូល​សមុទ្រ​ ។​ ក៏​ ប៉ុន្ដែ​ករណី​នេះ​ពុំ​បណ្ដាល​ឱ្យ​មាន​អ្នក​ជិះ​ នៅ​ក្នុង​រថយន្ដ​ស្លាប់​និង​របួសធ្ងន់​នោះ​ទេ​ ហើយ​ក្រុម​ជនជាតិ​ចិន​ទាំងនោះ​មិន​រំខាន​ដល់​សមត្ថកិច្ច​នោះ​ដែរ​ ។​

dwe-2

​ករណី​រថយន្ដ​ជនជាតិ​ចិន​ដែល​គេ​ដឹង​ ថា​ ជួល​រថយន្ដ​មក​ជិះ​បើក​ធ្លាក់​ចូល​ សមុទ្រ​រលត់​ម៉ាស៊ីន​ទៅ​មុខ​លែង​រួច​នេះ​ បាន​កើតឡើង​នៅ​ចំណុច​សេ​រ៉ែ​ន​ ឌី​.​ភី​.​ធី​ ស្ថិត​នៅ​ក្រុម​១៤​ ភូមិ​-​សង្កាត​លេខ​៤​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ ។​

​នារី​ម្នាក់​ដែល​ទើប​ចេញពី​កន្លែង​ធ្វើ​ ការ​នៅ​ហាង​ខារ៉ាអូខេ​មួយ​ក្នុង​ខេត្ដ​ព្រះ​ សីហ​នុ​ដែល​បានឃើញ​ហេតុការណ៍​នេះ​ និយាយ​ឱ្យ​ដឹង​ថា​ ពេល​កើតហេតុ​ភ្លាមៗ​ នាង​បានឃើញ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ កន្លែង​កើតហេតុ​ តែ​ជនជាតិ​ស្រី​-​ប្រុស​ ដែល​នៅ​កន្លែង​កើតហេតុ​នោះ​ពុំ​ឱ្យ​សមត្ថកិច្ច​ប៉ះពាល់​រថយន្ដ​របស់​គេ​ទេ​*​ ហើយ​ និយាយ​ខ្មែរ​មិនសូវ​ច្បាស់​ថា​ពួក​គេ​អាច​ យក​រថយន្ដ​នេះ​ចេញពី​ទឹកសមុទ្រ​បាន​។​ លុះ​ក្រោយមក​នាង​បានឃើញ​រថយន្ដ​ ស្ទួ​ចម​ក​គ្រឿង​មក​ស្ទួ​ច​យក​រថយន្ដ​ខាង​ លើ​នេះ​ចេញ​បាត់​ទៅ​ ។​

​នារី​ខាង​នេះ​បាន​បញ្ជាក់​ថា​ នៅ​មុន​ ពេល​ដែល​សមត្ថកិច្ច​និង​រថយន្ដ​ស្ទួ​ចម​ក​ ដល់​នាង​បានឃើញ​ជនជាតិ​ចិន​ដែល​នៅ​ ក្នុង​រថយន្ដ​ស្រី​-​ប្រុស​មួយគូ​បើ​ទោះជា​ រថយន្ដ​បើក​ធ្លាក់​ចូល​ទឹកសមុទ្រ​រលត់​ ទៅ​មុខ​លែង​រួច​ហើយ​ក្ដី​ ពួក​គេ​មិន​ចេញ​ ពី​រថយន្ដ​នោះ​ទេ​ ហើយ​ថែម​ទាំង​នៅ​ឱប​ ថើប​គ្នា​បែប​រ៉ូ​មែន​ទិ​ក​ទៀត​ផង​ ។​

​នារី​ដដែល​នេះ​បាន​បញ្ជាក់​ថា​ ជន​ ជាតិចិន​ស្រី​-​ប្រុស​ទាំងនេះ​មាន​សភាព​ ស្រវឹង​ជោកជាំ​*​ដែល​គេ​សង្ស័យ​ថា​ទើប​ នឹង​ចេញពី​កន្លែង​ផឹកស៊ី​ណាមួយ​ទើប​ ស្រវឹង​ខ្លាំង​បើក​ខុសផ្លូវ​ចូល​ទឹកសមុទ្រ​ ដូច្នេះ​ ។​

​នៅ​កន្លែង​កើតហេតុ​គេ​បាន​រិះគន់​ ចំពោះ​សមត្ថកិច្ច​ដែរ​ថា​ សមត្ថកិច្ច​មិន​ គួរ​ឱ្យ​រថយន្ដ​ជនជាតិ​ចិន​ទាំងនេះ​ទៅ​ ដោយ​ស្រួលៗ​ទេ​ ទោះបីជា​មិន​បង្ក​ឱ្យ​ មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​និង​សម្បត្ដិ​ សាធារណៈ​ក៏​ដោយ​ព្រោះ​បើ​យោង​តាម​ ច្បាប់​ចរាចរណ៍​ថ្មី​នឹង​ត្រូវ​អនុវត្ដន៍​តឹង​ តែង​នៅ​ដើមឆ្នាំ​២០១៦​នេះ​ អ្នកបើកបរ​ ផឹក​គ្រឿង​ស្រវឹង​ត្រូវ​តែ​ទទួលខុសត្រូវ​ ចំពោះ​មុខ​ច្បាប់​ ។​ នេះ​នៅ​ពេល​យប់​ ចុះ​ ប្រសិនបើ​ករណី​បែប​នេះ​កើត​នៅ​ពេល​ ថ្ងៃ​មាន​មនុស្ស​ប៉ុន្មាន​នាក់​គ្រោះ​ខណៈ​ ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្ដរជាតិ​កំពុង​ មុជទឹក​កម្សាន្ដ​នៅ​ឆ្នេរសមុទ្រ​ចំណុច​ កើតហេតុ​ ៕​

dwe (1)

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print