ខេត្តកំពង់ឆ្នាំង៖ សាកសពស្ត្រីម្នាក់ ដែលមានសភាពហើមស្អុយទៅហើយនោះ ត្រូវបានក្រុមគ្រួសារប្រទះឃើញចង.កនឹងមែកឈើក្បែរគុម្ពឬស្សី ក្រោយពីបាត់ខ្លួនអស់រយៈពេល៣ថ្ងៃ ។
សាកសពនេះត្រូវបានក្រុមគ្រួសារ ប្រទះឃើញកាលពីវេលាម៉ោង១ និង១៥នាទីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិស្រើងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា សពស្ត្រីរូបនេះត្រូវបានគេស្គាល់ថាឈ្មោះ កែវ សារិន អាយុ៦០ឆ្នាំ រស់នៅភូមិអណ្តូងពោធ៌ ឃុំពង្រ ស្រុករលាប្អៀរ ខេត្ត កំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ស្ត្រីរូបនេះបានមកលេងបងប្អូននៅភូមិស្រើងខ្ពស់ ឃុំពង្រ លុះដល់ថ្ងៃទី២៣ ខែវិច្ឆិកា នៅវេលា ម៉ោងប្រមាណជាង៤ល្ងាច ស្ត្រីរូបនេះបានបាត់ពីផ្ទះបងប្អូនឈឹង ហើយបាននាំគ្នាចាត់ដើររកតែពេលនោះគឺរកអត់ឃើញនោះទេ ។ លុះដល់ថ្ងៃទី២៥ វិច្ឆិកា នៅវេលាម៉ោង១រសៀល មានក្មួយស្រី របស់សពស្ត្រីនេះដេញទា ចុះទឹក ក្បែរគុម្ពឬស្សី ក៏ធំក្លិនស្អុយ ហើយបានដើររកក៏ប្រទះឃើញសពស្ត្រីរូបនេះ បានយកក្រម៉ាចង.កសម្លាប់ខ្លួនទៅនឹងមែកឈើក្បែរដើមឬស្សី ។ ក៍ហៅញាតិមិត្តមកមើល និងរាយការណ៍មកសមត្ថកិច្ចសុំពិនិត្យសាកសពតែម្តង ។
ក្រោយពីពិនិត្យសាកសពសមត្ថកិច្ចបានសន្និដ្ឋានថា សពស្ត្រីរូបនេះពិតជាបានចង.ក សម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយសារតែតូចចិត្តមានជំងឺ ប្រចាំកាយ តែមិនមានលទ្ធភាពព្យាបាល នៅពេលនេះសមត្ថកិច្ចបាន ប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីហើយ ៕
ដោយ៖ ចន្ថា