ឱជីវិតសត្វលោក អីក៏អាក្រក់ម្លេះ..ប្រពន្ធចរិកកាកី យកប្រុសក្មេង មកផឹតក្បត់ប្តីដេកដល់បន្ទប់ ធ្វើអោយកូនបើកភ្នែកមើលភ្លឹសៗ😩😩😩

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ «បុរសម្នាក់ឃើញភរិយាលួចផឹតក្បត់ជាមួយប្រុសក្មេងដល់បន្ទប់ខ្លួនឯង ហើយសហាយឆាតរូបមកបញ្ឈឺផ្ញើតាមហ្វេសប៊ុកមកអោយមើល គាត់សែនឈឺចាប់…..ស្រណោះខ្លួនឯង និងអាណិតកូនខ្លោចចិត្ត»

អូនទៅចុះ ទៅរួមរស់ជាមួយបុរសដ៏សង្ហាប្រុសសំណព្វចិត្តអូនចុះ ទោះអូនផឹតក្បត់បងក៏បងមិនតូចចិត្ត និងតាមចងកម្មពៀរជាមួយអូនដែរ សំខាន់បងនឹកអាណិតកូនប្រុសបងដែលគ្នាមិនទាន់ដឹងក្តីផង ត្រូវម្តាយយកប្រុសមកគេងក្នុងបន្ទប់ ហើយគាត់ពិតជាមិនដឹងថាម្តាយគេកំពុងមានប្រុសក្បត់ឪពុកទេ។
បុរសម្នាក់វ័យជាង៤០ឆ្នាំម្នាក់ បាននិយាយយ៉ាងដូច្នេះទាំងទឹកមុខស្រងោតស្រង៉ាត់ ខណះឃើញរូបថតប្រពន្ធលួចមានប្រុសថ្មី ហើយបុរសជាសហាយឆាតតាមហ្វេសប៊ុកផ្ញើអោយមើលបញ្ឈឺចិត្តទៀត។ លោកបន្តថា ៖ ខ្ញុំមិនឃាត់ឃាំងគាត់ទេ នាងទៅចុះ ទៅអោយបានសុខ តែសូមមេត្តាកុំទុកកូនខ្ញុំចោល គ្នាមិនដឹងក្តីទេ យកមកអោយខ្ញុំវិញមក។ ចំណុចនេះប្រហែលខ្ញុំមិនបានសាងអំពើល្អពីជាតិមុន ទើបគ្រាខ្ញុំខិតខំការងាររកសុី បីបាច់ថែរក្សាគាត់ដោយគ្មានគិតនឿយហត់ ផ្ទុយទៅវិញខ្ញុំបានត្រឹមឈឺចាប់ ឈឺ ឈឺ ងុំពេញបេះដូងនិងរឿងដ៏អពមង្គលរបៀបនេះ។
ពេលនេះខ្ញុំប្រឹងអុជធូប ធ្វើបុណ្យដាក់បាតសន្សំកុសល មានចិត្តខន្តី អត់ធ្មត់ និងបន់ស្រន់អោយនាងជួបបុរសស្រឡាញ់ពិត ជៀសវាងបង្ហូរទឹកភ្នែក ព្រោះអូនក្បត់បងចឹង ថ្ងៃក្រោយក៏គេគិតថាអូនក៏ក្បត់គេដែរ ឬគេក្បត់អូនក៏មិនដឹង។
យកកូនមកអោយបងវិញ វាមិនជាប់ដៃជាប់ជើងរំខានស្នេហាថ្មោងថ្មីអូនផង បងខ្លាចគេរងា គេត្រូវបាត់បង់អនាគត រងនូវការដៀលត្មិះរស់នៅជាមួយម្តាយចរិកផិតក្បត់។ អូនរួមរស់ជាមួយគេចុះ បងមិនខឹងអូនទេ ធ្វើម្តេច បើយើងគ្មាននិស្ស័យនិងគ្នា។ លោកបន្តថា៖ មើលចុះនេះជារូបថតភរិយាខ្ញុំនិងសហាយ ក្បត់ខ្ញុំនាំគេមកគេងដល់បន្ទប់ ចំពោះមុខកូន ក៏ដូចជាដើរកម្សាន្ត ផឹកសុីខាងក្រៅ គ្មានគិតថាខ្លួនមានប្តី មានកូនសោះ..??? ៕

...

«ពីប្តីម្នាក់ដែលអូនក្បត់»

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print