បទល្មើស​របាំង​រត់ណរ៉ាវ​ ត្រូវបានឈ្មួញ​ដាក់​រាយពាសពេញផ្ទៃទឹកទន្លេសាបក្នុង​ស្រុកកំពង់ស្វាយ

ចែករំលែក៖

ខេត្ត​កំពង់ធំ ៖ បទល្មើសរបាំងរត់ណរ៉ាវ ​ជាច្រើនកន្លែង​ ត្រូវបាន​ក្រុមឈ្មួញ​កំពុង​ធ្វើសកម្មភាព ​យ៉ាង​អានាធិបតេយ្យ ​ដាក់​រាយពាសពេញ ​លើផ្ទៃទឹកបឹង​ទន្លេសាប ​ខេត្តកំពង់ធំ ​មន្ដ្រី​ជំនាញ​ឆ្លៀតឱកាស​«ត្រីងៀតឆ្លៀតពង»​។

បទល្មើសនេសាទ​ទ្រុងទ្រាយ​ធំ​នេះ ប្រជាពលរដ្ឋ​ និយាយថា ​មិនបានឃើញមន្រ្តីជលផល និងសមត្ថកិច្ចពាក់ព័ន្ធ ចុះបង្ក្រាបនោះទេ ដែលបទល្មើសនេសាទទាំងនេះ ​ត្រូវគេដាក់នៅពាសពេញ តាមមាត់បឹងទន្លេសាប ​ចាប់ពីភូមិសាស្ត្រចំណុចផ្សោត ​បឹងម៉ា ​បឹងរូងក្រពើ​ (ក្នុងឡូត៍​អភិរក្សលេខ០២ ស្ទួន) ​ចំណុចក្បាលព្រោះ ​ចំការដំឡូង ក្នុង(តំបន់ស្នូលបរិស្ថាន) ​ចំណុចព្រែទាល់ ​ព្រែកតាសោម ​ឃុំផាត់សណ្តាយ ​ស្រុកកំពង់ស្វាយ ​ខេត្តកំពង់ធំ។

ប្រជាពលរដ្ឋ​ និយាយបន្ដថា បទល្មើស​របាំង​រត់ណរ៉ាវ​ មាន​ប្រវែងចាប់ពី៧០០ម៉ែត្រ ទៅ១០០០ម៉ែត្រ ​កំពុង​ ប្រព្រឹតធ្វើដោយរលូន នៅក្នុងរដូវបិតនេសាទ លោក យ៉ាន់ វី​សាក់ ហៅ​សែ នាយផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តាយ ​គ្រប់គ្រង​តាំងពី​ព្រំព្រទល់​សៀមរាប រហូតដល់ ព្រំប្រទល់​ខេត្ត​កំពង់ឆ្នាំង ​អាច​ជាប់ពាក់ព័ន្ធ​និង​ ល្មើសនេសាទ​នេះ ​ទើប​បណ្ដោយ​ឲ្យដំណើរ​ការ​យ៉ាង​រលូន​យ៉ាង​ដូច្នេះ ?​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​នេសាទ​កើតឡើង​យ៉ាង​ពេញបន្ទុក គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ជល​ផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​។

តាម​សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​នៅ​ឃុំ​ពាម​បាង បាន​ឲ្យ​ដឹង​ទៀតថា បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​រាលដាល​កាន់តែខ្លាំង ធ្វើ​ឲ្យ​ធនធាន​មច្ឆជាតិ​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ​។

ប្រជា​នេសាទ​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏ដូចជា​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាបន្ទាន់ផង​ពុំដូច្នោះទេ ពូជត្រីគ្រប់ប្រភេទនិងរលាយផុតពូជ ជាមិនខាន៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print