ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងជំនាញប្រឆាំងបទល្មើងគ្រឿងញៀនស្រុកក្រូចឆ្មា ដឹកនាំដោយ លោកអនុសេនីយ៍ឯក អាត សានូ អធិការរងប្រឆាំងបទល្មើសគ្រឿងញៀនចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលជំនីក ចុះបង្ក្រាបនិងឃាត់ខ្លួនបានជាបន្តបន្ទាប់ ករណីជួញដូរគ្រឿងញៀន ។
កិច្ចសហប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធ ស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ។
លោកអនុសេនីយ៍ឯក អាត សានូ អធិការរងប្រឆាំងបទល្មើសគ្រឿងញៀនឲ្យដឹងថា ករណីបង្ក្រាបការជួញដូរគ្រឿងញៀនខុសច្បាប់ គឺកម្លាំងបានប្រើប្រាស់វិធានញុះញ៉ង ធ្វើឡើងនៅចំណុចភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ។ លោកថា ដោយឃ្លាំមើលកម្លាំងពីសមត្ថកិចក្រោយពីមានការទិញលក់ហើយ សមត្ថកិច្ចបានត់ខ្លួនជនសង្ស័យ និងដកហូតបានម្សៅក្រាមសថ្លា១កញ្ចប់ និងនាំខ្លួនដើម្បីសួរចម្លើយ ។ ជនសង្ស័យបានឆ្លើយថា ថ្នាំញៀនយក មកពីផ្ទះឈ្មោះ ម៉ាអាត ខអ៊ីយ៉ះ ។
លោកបន្តថា ភ្លាមៗនោះកម្លាំងជំនាញបានសុំការអនុញ្ញាត្តិពីលោកវរសេនីយ សាំ ហេង អធិការស្រុកក្រូចឆ្មារ លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការខេត្តត្បូងឃ្មុំ និងលោកហៀង សុភក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ត្បូងឃ្មុំ បន្តចុះឆែកឆេរផ្ទះជនសង្ស័យឈ្មោះម៉ាអាត ខអ៊ីយ៉ះ ដោយមានការចូលរួមពីមន្ត្រីមូលដ្ឋានមេឃុំ មេភូមិ និងសមត្ថកិច្ចយើងផ្ទាល់ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន១៣កញ្ចប់ (តូច១០កញ្ចប់ ធំ៣កញ្ចប់ ) ។ ក្រោយពេលឆែកឆេរសមត្ថកិច្ចយើងនាំខ្លួនម្ចាស់ផ្ទះឈ្មោះ ម៉ាអាត ខអ៊ីយ៉ះ រួមនិងវត្ថុតាំងគ្រឿង ញៀនមកសាកសួរបន្ថែមនៅអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ម៉ាអាត ខអ៊ីយ៉ះ បានឆ្លើយសារភាពថា ម្សៅក្រាមពណ៌សថ្លាសង្ស័យ ជាថ្នាំញៀនទាំង១៣កញ្ចប់ពិតជារបស់ខ្លួន និងប្តីឈ្មោះមីន ស្លេះ អាយុ២៨ឆ្នាំពិតប្រាកដមែន ប្តីរត់បាត់ពេល ដឹងមុនសមត្ថកិច្ចចុះទៅដល់ផ្ទះ ។
ក្រោយពីបានចម្លើយសារភាពហើយលោកវរសេនីយ៍ឯក សាំ ហេង អធិការស្រុកក្រូចឆ្មារបានសុំគោលការណ៍ទៅ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការខេត្តត្បូងឃ្មុំ និងលោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់រួមមាន ៖
១-ឈ្មោះ វូអាត អ៊ីសា ភេទប្រុស អាយុ១៩ឆ្នាំ ជាតិឥស្លាម មានទីលំនៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ,២-ឈ្មោះ ម៉ាអាត ខស៊ីយ៉ះ ភេទស្រី អាយុ២៤ឆ្នាំ ជាតិឥស្លាម មានទីលំនៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃុំ នៅអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ពីបទរក្សាទុក និងចែកចាយនូវសារធាតុញៀនដោយខុសច្បាប់នៅភូមិព្រែកតាហុប ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងវត្ថុតាងដើម្បីកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់កាត់តាមផ្លូវច្បាប់ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់បានបញ្ជូនដល់មន្ទីរឃុំឃាំងវត្តឃ្មួងរួចរាល់នៅវេលាម៉ោង១២និង០០នាទី ថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ៕ វណ្ណៈ