ភ្នំពេញ៖ បុរសជនជាតិនីហ្សេរីយ៉ា( ស្បែកខ្មៅ) មួយក្រុមបានជម្លោះពាក្យសំដីគ្នារហូត ឈានដល់ប្រើអំពើហិង្សា ទាញកាំបិតបុ័ងតោ កាប់ប្រហារគ្នាទៅវិញទៅមកបណ្ដាល ឲ្យម្នាក់របួសរយះបាត ដៃខាងឆ្វេង បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗនិងឃាត់ខ្លួននាំមកសាកសួរនៅសង្កាត់ទំនប់ទឹក ។
ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភោជនីយដ្ឋាន អូប៊ីអេហ្សេ ស្ថិតនៅផ្ទះលេខ T.៣៤ ផ្លូវតូប៉ាស់ ក្បែរផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
យោងតាមប្រភពព័ត៍មានពីប្រពន្ធរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គឺមានបុរសជនជាតិស្បែរខ្មៅមួយក្រុមដែលជាមិត្តភក្តិនិងប្តីគាត់ បានមានទំនាស់គ្នាជាមួយនិងប្ដីគាត់ដែលជាជនជាតិ ស្បែកខ្មៅដូចគ្នា ហើយក្រុមជនដៃដល់មានកាន់កាំបិតបុ័ងតោនៅនឹងដៃក៏បានឈ្លោះប្រកែកគ្នារហូតក្លាយជាហិង្សាតែម្តង ។ ភ្លាមនោះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនបុរសដែលជាអ្នកកាន់ កាំបិតមានស្នាមរយះបាតដៃ ខាងឆ្វេងនិងហូរឈាម និងជនរងគ្រោះយកមកកាន់ប៉ុស្តិ៍ដើម្បីសាកសួរនាំបន្ត ។ បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរទើបដឹងថា ដោយសារតែបុរស ដែលមានរយះដៃខាងឆ្វេង ព្រោះតែប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះហើយបានដណ្ដើមយកកាំបិត ទើបបណ្ដាលអោយមុតដៃ ហើយសាកសួរនាំមួយជំហានការ ទំនាស់គ្នាដោយសារម្ខាង ចោទទៅលើម្ខាងនិយាយ ដើមកើតចេញជាជំលោះ ហើយស្ថានភាពហូរឈាមខ្លាំង ពេកក៏បញ្ជូលទៅមន្ទីរពេទ្យរុស្ស៊ីដើម្បី លាងនិងដេររបួសសិនតែភាគីទាំងសងខាង មិនទាមទារអ្វីសុំស្មើគ្នា ។ ប៉ុន្តែពេលសមត្ថកិច្ចឲ្យភាគីទាំងសងខាងដែលមានគ្នា៥នាក់នោះ យកលិខិតឆ្លងដែន និងសៀវភៅការងារ ភ្ជាប់ជាមួយបើសិនមិនដូច្នេះនិងប្រគល់ អោយនាយកដ្ឋានអន្តោប្រវេសន៍ ចាត់ការបន្តជាមិនខាន ៕ស រស្មី
...