ពុទ្ធោដល់ថ្នាក់ហ្នឹងផង…? ..ប៉ូលិសនៅទីក្រុង​ Acapulco ទាំងអស់ ត្រូវដកហូតដំណែងដោយជាប់ពាក់ព័ន្ធនិងក្រុមជួញដូរគ្រឿងញៀន

ចែករំលែក៖

រដ្ឋាភិបាលមិចស៊ីកូបានគ្រប់គ្រងដោយផ្ទាល់ នៅទីក្រុងទេសចរណ៍ Acapulco ដោយចាប់ខ្លួន ប៉ូលិស ទាំងអស់នៅទីក្រុងនេះ ក្រោយចោទប្រកាន់ជាប់ពាក់ព័ន្ធនិងក្រុមជួញដូរគ្រឿងញៀន។

   សារព័ត៌មាន​ Independent ​បានផ្សាយថា ៖មេប៉ូលិសពីររូបនៅទីក្រុង​ Acapulco ​រងការចោទប្រកាន់ពី ៖ បទសម្លាប់មនុស្ស ចំណែកមន្ត្រីប៉ូលិសផ្សេងទៀត ត្រូវដកហូតអាវុធ វិទ្យុទាក់ទង អាវការពារគ្រាប់ ហើយស្ថិតនៅក្នុងការសួរចម្លើយ ។

 

ទីក្រុង​ Acapulco ​ជាទីក្រុង ឆ្នេរសមុទ្រដ៏ល្បីល្បាញនៅមីចស៊ីកូ  ។ កាលពីឆ្នាំ ១៩៥០-១៩៦០ ទីក្រុងនេះធ្លាក់ក្នុងអំពើហឹង្សា ដោយសារតែការវាយប្រហារគ្នារបស់ក្រុមជួញដូរគ្រឿងញៀន។ បច្ចុប្បន្ន កម្លាំងទាហាន និងប៉ូលិសជាតិ បានមកគ្រប់គ្រងការពារសន្តិសុខ នៅក្នុងទីក្រុងនេះក្រោយពេល រដ្ឋាភីបាលសម្រេច បញ្ឈរជើង ប៉ូលិសទាំងអស់ ដើម្បីស្រាវជ្រាវ។

 

មន្ត្រីរដ្ឋាភិបាលមិចស៊ីកូ បានបញ្ជាក់ថា រដ្ឋាភិបាល ចាំបាច់ត្រូវតែ ចូលរួមធ្វើសកម្មភាព ដោយសារតែក្រុមបងធំជួញដូរគ្រឿងញៀន ដណ្តើមបានសិទ្ធគ្រប់គ្រង ទៅលើកម្លាំងសន្តិសុខ  ក៏ដូចជាករណីសម្លាប់មនុស្ស តែប៉ូលិសបានត្រឹមតែឈរមើល ។

កាលពីឆ្នាំ​២០១៧ ទីក្រុង​ Acapulco ​មានការសម្លាប់មនុស្សយ៉ាងច្រើន ដោយ ក្នុងចំណោម​ពលរដ្ឋ ១សែននាក់ មាន ១០៣នាក់រងការសម្លាប់ ។នេះជាចំនួន ខ្ពស់បំផុត នៅប្រទេសមិចស៊ីកូនិងនៅលើពិភពលោកទាំងមូល។

 

ជាមួយគ្នានេះដែរ ទីភ្នាក់ងាចារកម្មអាមេរិក បានវាយតម្លៃថា អំពើហឹង្សានៅទីក្រុង Acapulco ​មានប្រហាក់ប្រហែល តំបន់ក្តៅបំផុតនៅក្នុងប្រទេសស៊ីរីនិងអីរ៉ាក់។ សាកសពត្រូវបានគេបោះចោលនៅក្នុងសមុទ្រ ឬក៏ទុកចោលនៅលើស្ពានជាដើម ។

 

ការបង្ក្រាបគ្រឿងញៀន របស់រដ្ឋាភិបាលមិចស៊ីកូរ​ពិបាកទទួលបានជោគជ័យដោយសារតែ​ កម្លាំងប៉ូលិស ភាគច្រើនបានចូលដៃជើង ជាមួយក្រុមជួយដូរ គ្រឿងញឿន ឬធ្វើមិនដឹងមិនឮ ចំពោះសកម្មភាពរបស់ក្រុមជួញដូរគ្រឿងញៀនដើម្បីសុវត្ថិភាព​៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print