អគ្គនាយកសន្តិសុខនៃក្រសួងសន្តិសុខចិន បានថ្លែងអំណរគុណដល់ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលលើកិច្ចសហប្រតិបត្តិការនាពេលកន្លងមក

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោក Wang Xiu Geng អគ្គនាយកនៃអគ្គនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈ​ប្រតិភូ មកជួបពិភាក្សាការងារ និងថ្លែងអំណរគុណ ដល់កងកម្លាំងនគរបាលជាតិ ជាពិសេសេលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលចូលរួមកិច្ចសហប្រតិបត្តិការ នាពេលកន្លង​មក ។

ក្នុងជំនួបនេះ លោក Wang Xiu Geng ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ដល់កងកម្លាំងនគរបាលកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិ ជាពិសេសការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតឲ្យកាន់តែមានប្រសិទ្ធភាព។

ឆ្លើយតបនឹងការថ្លែងអំណរគុណនេះដែរ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រទេសចិន និងកម្ពុជាមានទំនាក់ទំនងគ្នាយ៉ាងល្អ ដូចនេះហើយកម្ពុជាចូលរួមកិច្ចសហប្រតិបត្តិការជាមួយភាគីចិន លោកបានបន្តទៀតថា កម្ពុជា-ចិន នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែប្រសើរឡើង ៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print