ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោក Wang Xiu Geng អគ្គនាយកនៃអគ្គនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងសន្តិសុខសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូ មកជួបពិភាក្សាការងារ និងថ្លែងអំណរគុណ ដល់កងកម្លាំងនគរបាលជាតិ ជាពិសេសេលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលចូលរួមកិច្ចសហប្រតិបត្តិការ នាពេលកន្លងមក ។
ក្នុងជំនួបនេះ លោក Wang Xiu Geng ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ដល់កងកម្លាំងនគរបាលកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិ ជាពិសេសការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតឲ្យកាន់តែមានប្រសិទ្ធភាព។
ឆ្លើយតបនឹងការថ្លែងអំណរគុណនេះដែរ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រទេសចិន និងកម្ពុជាមានទំនាក់ទំនងគ្នាយ៉ាងល្អ ដូចនេះហើយកម្ពុជាចូលរួមកិច្ចសហប្រតិបត្តិការជាមួយភាគីចិន លោកបានបន្តទៀតថា កម្ពុជា-ចិន នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែប្រសើរឡើង ៕ តាឡឹម
...