ភ្លើងប្រច័ណ្ឌធ្វើឲ្យស្ត្រីម្នាក់ត្រូវជនសង្ស័យជាប្ដីទី៣វាយសម្លាប់

ចែករំលែក៖

ប៉ោយប៉ែត : ស្ត្រីម្នាក់បានស្លាប់នៅក្នុងផ្ទះបង្ករការភ្ងាក់ផ្អើលដែលគេសង្ស័យប្ដីទី៣វាយសម្លាប់កាលពីវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៨នៅក្នុងភូមិត្រសេកជ្រុំឃុំ/ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចប្រាប់ថា ស្ត្រីរងគ្រោះឈ្មោះឃ្លោក ថាញ់ អាយុ៤៣ឆ្នាំ មានស្រុកកំណើតរស់នៅក្នុងភូមិល្វាឃុំសឿស្រុកមង្គលបូរីខេត្តបន្ទាយមានជ័តស្នាក់នៅកន្លែងកើតហេតុ ។

ជនសង្ស័យជាប្ដីមានឈ្មោះទុង ថាអាយុ៤៧ឆ្នាំមានស្រុកកំណើតនៅស្រុកពារាំងខេត្តព្រៃវែងស្នាក់កន្លែងកើតហេតុ។

សមត្ថកិច្ចបន្ថែមថាមុនកើតហេតុកាលពីថ្ងៃទី២៤ខែកញ្ញា២០១៨កន្លងមកប្ដីប្រពន្ធខាងលើមកពីលេងផ្ទះសាច់ញ្ញាតិខាងស្រីលុះល្ងាច់ថ្ងៃដដែលទើបនាំគ្នាត្រលប់មកវិញក៏ផឹកស៉ីបន្តិចបន្តួចមានជម្លោះគ្នា វាយធ្វើបាបប្រពន្ធទល់ភ្លឺ។

ប្រភពថាជនរងគ្រោះធ្លាក់ខ្លួនឈឺធ្ងន់ចាប់ពីពេលដែលមានជម្លោះនោះមក ទើបក្រោយពេលមានជម្លោះប្ដីដែលជាជនសង្ស័យដឹងថាប្រពន្ធឈឺធ្ងន់ក៏មានការថ្នាក់ថ្នមប្រពន្ធលុះថ្ងៃកើតហេតុដឹងថាប្រពន្ធស្លាប់ជនសង្ស័យបានជិះម៉ូតូឌុបគេចខ្លួនបាត់។

ប្រភពបន្ថែមថា ស្ត្រីជនរងគ្រោះជាមួយប្ដីជាជនសង្ស័យទើបតែបានគ្នារយ:ពេលបីខែប៉ុណ្ណោ:ហើយក៏ជាប្ដីទី៣ និងជាប្រពន្ធទី៣ដែរហើយស្រីរងគ្រោះមានកូនប្រុសស្រីបីនាក់ក្នុងបន្ទុក។

ស្ត្រីរងគ្រោះចាប់ពីទ្រូងលើងទៅលើមុខគេឃើញមានស្នាមជាំជាច្រើនកន្លែង ដែលគេដាក់ការសង្ស័យឃាត្តកម្មគីជាប្ដី ព្រោះនៅកន្លែងកើតហេតុសមត្ថកិច្ចប្រមូលបានវត្ថុតាងបំពងទីបនិងកាំបិតផ្គាក់ ចំណែកប្ដីជាជនសង្ស័យបានរត់គេចខ្លួនបាត់ ក្រោយកើតហេតុ ហើយសមត្ថកិច្ចកំពុងតែស្រាវជ្រាវឃាត់ខ្លួនមកសួរនាំ។

បញ្ជាក់ប្រភពដាច់ដោយឡែកថាជនសង្ស័យខាងលើបានចាក់សម្លាប់គេនៅក្នុងស្រុកពារាំងខេត្តព្រៃវែងក្នុងជម្លោះ ផឹកស៉ីរួចហើយក៏រត់គេចលាក់ខ្លួនមកនៅធ្វើចំការដាំបន្លែនៅភូមិខ្នាចរមាសស្រុកបវេលខេត្តបាត់ដំបងរយ: ពេល ២ឆ្នាំទើបមករស់នៅបានប្រពន្ធក្រោយជាជនរងគ្រោះ ៕ ​វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print