ភ្នំពេញ ៖ ជនង្ស័យមានគ្នា៦នាក់ជិះម៉ូតូចំ នួន៣គ្រឿងបានធ្វើសកម្មភាពដេញវា យប្លន់យកម៉ូតូពីយុវជន២នាក់ បងប្ អូនបានសម្រេចខណះជិះម៉ូតូត្ រឡប់មកពីធ្វើការ វិញកាលពីវេលាម៉ោង១២និង៣០ នាទីរំលងអធ្រាត្រឈានចូលថ្ ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គតាគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ហម ចាន់ដៃ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃព្រីងខា ងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
តាមប្រភពព័ត៌មានពីជនរងគ្ រោះបាននិយាយថា នៅមុនពេលកើតហេតុរូបគាត់ និងប្អូនប្រុសរបស់គាត់បាន ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ បិទស្កុតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1GV-3927 ត្រឡប់មកពីធ្វើការនៅម្ដុំ ជិតវត្តព្រៃស្ពឺ តាមបណ្ដោយផ្លូវជាតិលេខ៣ ស្រាប់តែមានជនសង្ស័យមានគ្នា ៦នាក់ ជិះម៉ូតូ៣គ្រឿងម៉ាកហុងដា ឌ្រីមចំនួន២គ្រឿង និងម៉ាក ZomereX ចំនួន១គ្រឿងបានជិះម៉ូតូដេ ញតាមពីក្រោយជនរងគ្រោះ ។ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូជនសង្ស័យមួយគ្ រឿងបានជិះមកកាក់ពីមុខជនរង គ្រោះ បន្ទាប់មកបានយកខ្សែក្រវាត់ វាយទៅលើជនរងគ្រោះទាំង២ នាក់ ហើយជនរងគ្រោះបានផ្តួលម៉ូតូ ហើយរត់ ហើយត្រូវជនសង្ស័យតាមដេញវា យជនរងគ្រោះ បណ្តាលឲ្យរងរបួសបែកក្បាលទាំ ង២នាក់ បន្ទាប់មកជនសង្ស័យបានយកម៉ូ តូជនរងគ្រោះជិះទៅបាត់ ដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុ ស្តិ៍នគរបាលរដ្ឋបាល កន្ទោកដើម្បីឲ្យសមត្ថកិច្ច ជួយស្រាវជ្រាវ ៕ សុខាសែនជ័យ